ក្រុម​ប្រេស៊ីល ​ត្រូវ​អ្នក​គាំទ្រ​ទុយណេស៊ី​បង្ហាញ​ការ​រើសអើង ​គប់​ផ្លែ​ចេក​ដាក់​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​យក​ឈ្នះ​លើ​ក្រុម​ទុយណេស៊ី​ក្នុង​លទ្ធផល​៥-១ ​ក្នុង​ការ​ប្រកួត​មិត្តភាព​កន្លង​ទៅ​នេះ ​ដើម្បី​ត្រៀម​ខ្លួន​ចូល​លេង World Cup 2022 ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០២២។

​ការ​ប្រកួត​មិត្តភាព​នេះ​ដែរ​ធ្វើ​ឡើង​នៅ​ក្រុង​បារីស​ប្រទេស​បារាំង។ ​ខ្សែ​ប្រយុទ្ធ Richarlison ​រក​គ្រាប់​បាល់​បាន​ឱ្យ​ប្រេស៊ីល ​និង​បាន​អបអរ​ជាមួយ​មិត្ត​រួម​ក្រុម ប៉ុន្តែ​អំឡុង​ពេល​អបអរ​នោះ​ដែរ ​ក៏​ស្រាប់​តែ​មាន​ហ្វេន​គប់​ចែក​មក​លើ​កីឡាករ​ប្រេស៊ីល។ ​ដែល​នេះ​បាន​បង្ហាញ​ពី​ការ​រើសអើង​ជា​ខ្លាំង ព្រោះ​ការ​បោះ​ផ្លែ​ចេក​គឺ​ចង់​សំដៅ​ថា​កីឡាករ​ស្បែក​ខ្មៅ​ជា​សត្វ​ស្វា។

​ការ​រើសអើង​នេះ​ដែរ​ក៏​បាន​ធ្វើ​ឱ្យ​សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល​ប្រតិកម្ម​និង​ទាមទារ​ឱ្យ​មាន​ការ​ដាក់​ពិន័យ​ទៅ​លើ​អ្នក​គាំទ្រ​ទុយណេស៊ី​ដែល​បាន​បោះ​ផ្លែ​ចេក​នោះ​ផង​ដែរ។ ​ដោយ​ក្រុម​ប្រេស៊ីល ​ឬ​ក្រុម​មក​ពី​ឡាទីន ភាគ​ច្រើន​ឱ្យ​តែ​ចូល​លេង​នៅ​អឺរ៉ុប ​តែងតែ​ទទួល​បាន​ការ​រើសអើង​ជា​រើយ​ៗ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT