អេស្ប៉ាញ ​ទម្លាក់​ព័រទុយហ្គាល់​ពី​ពាន​រង្វាន់ UEFA Nations League ​ហើយ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​ទម្លាក់​ក្រុម​ព័រទុយហ្គាល់​ពី​ពាន​រង្វាន់ UEFA Nations League ​ហើយ ​ក្រោ​យពី​យក​ឈ្នះ​ក្នុង​លទ្ធផល ​១-០ ​នៅ​យប់មិញ​នេះ​។

​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ម្ចាស់​ផ្ទះ​ព័រទុយហ្គាល់​មាន​ប្រៀប​ជាង​បន្ដិច​ដែរ​មុន​ការ​ប្រកួត ដោយ​ពួកគេ​ទប់​ត្រឹម​ស្មើ​ក៏​អាច​មាន​ឱកាស​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ដែរ។ តែ​មិន​សំណាង​នៅ​ចុង​ម៉ោង​ទៅ​ហើយ ​Morata ​ទាត់​សម្រេច​ទី​បាន​១​គ្រាប់ ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​លើ​ក្រុម​ព័រទុយហ្គាល់​តែ​ម្ដង។ ដោយ​នេះ​បាន​បញ្ចប់​ក្ដី​សង្ឃឹម​យក​ពាន​រង្វាន់ Nations League ​ជា​លើក​ទី​២​របស់​ក្រុម​ព័រទុយហ្គាល់​ទៅ​ហើយ។

​ក្រុម​អេស្ប៉ាញ​ក្រោយ​ពី​ឈ្នះ​ព័រទុយហ្គាល់ ១-០ ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ​បាន​ជួយ​ឱ្យ​ពួកគេ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង ​ហើយ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ហើយ។ ដោយ​វគ្គ​បញ្ចប់​នេះ​ដែរ ​៤​ក្រុម​ដែល​ត្រូវ​លេង​មាន​អេស្ប៉ាញ អ៊ីតាលី ​ក្រូអាត ​និង​ហុល្លង់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT