Southgate រក្សាជំហរចំពោះ Luke Shaw និង Harry Maguire ហើយនឹងទម្លាក់ចេញពីក្រុម លុះត្រាអស់ជម្រើស

អង់គ្លេសបានតាមពីក្រោយដើម្បីនាំមុខអាល្លឺម៉ង់ដោយលទ្ធផល ៣-២ ក្នុងតង់ទីពីរនៃការប្រកួតចុងក្រោយរបស់ពួកគេមុនពេលការប្រកួត World Cup ដែលនៅទីបំផុតលទ្ធផលបានស្មើគ្នា ៣-៣ ខណៈដែល Shaw, Mason Mount និង Harry Kane បានស៊ុតបញ្ចូលទីសម្រាប់ក្រុមអង់គ្លេស។

ការរិះគន់បន្តចាប់ផ្តើម នៅពេលដែលកំហុសរបស់ Maguire បាននាំឱ្យ Ilkay Gundogan រកបានមួយគ្រាប់ដោយបាល់ប៉េណាល់។

ទោះបីជាមិនជាប់ជម្រើសដំបូងនៅឯក្រុម Manchester United ក៏ដោយ ទាំង Shaw និង Maguire មានឈ្មោះ និងបានលេងក្នុងការប្រកួត Nations League ទាំងពីរ ដោយ Maguire បានលេងពេញម៉ោងក្នុងជំនួបជាមួយអ៊ីតាលី និងអាល្លឺម៉ង់។

នៅពេលដែលគេសួរទាក់ទិនទៅនឹងទំនុកចិត្តក្នុងការដាក់កីឡាករឱ្យលេង លោក Southgate បាននិយាយថា “វាតែងតែជាបញ្ហាប្រឈម ជាពិសេសទាក់ទងនឹងបទពិសោធន៍បាល់ទាត់ដែលពួកគេធ្លាប់មាន។Luke Shaw shines but Harry Maguire and Nick Pope struggle - England player  ratings | Football News | Sky Sports

“ខ្ញុំដឹងថាអ្នកគ្រប់គ្នាផ្តោតការរិះគន់ទៅលើ Harry ប៉ុន្តែ Harry លេងបានល្អក្នុងពេលសំខាន់ៗជាច្រើន ក្នុងអំឡុងពេលនៃការប្រកួតទាំងពីរ។

“Luke គឺជាគំរូមួយផ្សេងទៀតក្នុងនាមជាកីឡាករបាល់ទាត់ដ៏ឆ្នើមមួយរូប ដូច្នេះតើយើងធ្វើដូចម្តេច? មិនជ្រើសរើស Luke Shaw ដោយសារតែគាត់មិនបានលេងបាល់ទាត់គ្រប់គ្រាន់ ឬក៏យើងជ្រើសរើសកីឡាករដែលអាចធ្វើបានល្អដូចដែលអ្នកបានឃើញគេលេងដូចនៅយប់នេះ?Southgate responds to Harry Maguire, Nick Pope blunders in thriller that  got England fans off their seats again

“នោះជារឿងដែលគេតែងតែលើកយកមកជជែកដេញដោល ប៉ុន្តែខ្ញុំគិតថា ក្នុងគ្រានេះ យើងត្រូវការកីឡាករល្អបំផុត និងពោរពេញដោយបទពិសោធន៍នៅក្នុងក្រុម ហើយយើងនឹងទម្លាក់ពួកគេចេញពីក្រុម លុះត្រាតែយើងស្ថិតក្នុងស្ថានភាពដែលមិនអាចទទួលយកបាន និងគ្មានជម្រើសតែប៉ុណ្ណោះ”៕

ប្រភព៖ Sky Sports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT