អតីតខ្សែបម្រើ Liverpool បន្ទោស Klopp ថាមិនបានផ្តល់ក្តីស្រលាញ់អោយ Mane គ្រប់គ្រាន់ ទើបគេចាកចេញ

អតីតខ្សែបម្រើក្រុម Liverpool លោក Salif Diao បានស្តីបន្ទោសលោក Jurgen Klopp ចំពោះការចាកចេញរបស់ Sadio Mane ទៅក្រុម Bayern Munich នៅរដូវក្តៅនេះ។

អតីតកីឡាករជម្រើសជាតិសេណេហ្គាល់ដែលធ្លាប់លេងអោយហង្សក្រហមនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០០០ បានពន្យល់អំពីការបែកបាក់នៃទំនាក់ទំនងរវាង Klopp និង Mane ដែលនាំទៅដល់ការចាកចេញ។

Diao បានប្រាប់ Liverpool Echo ថា “ខ្ញុំគិតថា Sadio Mane បាននៅទីនេះពីរបីឆ្នាំហើយ ហើយខ្ញុំគិតថានៅពេលណាមួយដែលគាត់គិតថាគាត់មិនទទួលបានក្តីស្រលាញ់ពិតប្រាកដនៅ Anfield នោះគាត់នឹងចាកចេញ។ ខ្ញុំមិននិយាយអំពីអ្នកគាំទ្រទេនោះទេ សម្រាប់គាត់ ខ្ញុំគិតថាគាត់ខ្វះខាតក្តីស្រលាញ់ពីអ្នកចាត់ការច្រើនជាង។”

“អ្វីៗ​មិន​អាចរលូនទៅមុខដូចដែលពួកគេគិតនោះទេ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គាត់​សម្រេច​ចិត្ត​ទៅ​រក​ការ​ប្រជែង​ថ្មី។ ខ្ញុំគិតថាក្នុងនាមជាកីឡាករកំពូលម្នាក់ នៅពេលដែលអ្នកស្នាក់នៅរយៈពេល ៤ ទៅ ៥ ឆ្នាំនៅក្លឹបកំពូលមួយ ពេលខ្លះវាជាការល្អដែរក្នុងការទៅរកការប្រកួតប្រជែងថ្មីនៅកន្លែងថ្មី។”Salif Diao: African Legend of the Week | Goal.com English Saudi Arabia

មុនការចាកចេញរបស់ Mane ក្លឹប Liverpool បានបញ្ចេញកញ្ចប់ទឹកប្រាក់ចំនួន ១០០ លានអឺរ៉ូសម្រាប់ការចុះហត្ថលេខាលើ Darwin Nunez ពី Benfica។ ខ្សែប្រយុទ្ធរូបនេះត្រូវបានគេរំពឹងថានឹងជួយក្លឹបក្នុងពេលអវត្តមានកីឡាករសេណេហ្គាល់ ប៉ុន្តែគាត់ហាក់ចាប់ផ្តើមមិនបានល្អនោះទេ ដោយស៊ុតបញ្ចូលទីបានតែមួយគ្រាប់ប៉ុណ្ណោះក្នុងការប្រកួត ៥ លើកក្នុងរដូវកាលនេះ៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT