U17 ​កម្ពុជា ​នឹង​ត្រូវ​លេង​ពាន AFC U17 ​នៅ​ខែ​ក្រោយ​នេះ​

​ក្រុម​បាល់ទាត់​កម្ពុជា​ក្រោម​អាយុ​១៧​ឆ្នាំ​នឹង​ត្រូវ​ទៅ​ប្រកួត​ពាន​រង្វាន់ AFC U17 Championship 2023 ​នៅ​ប្រទេស​អូស្ត្រាលី ​ពី​ថ្ងៃ​៥​ខែ​តុលា​រហូត​ដល់​ថ្ងៃ​៩​ខែ​តុលា​ឆ្នាំ​២០២២​ខាង​មុខ​នេះ​។

​នៅ​ឆ្នាំ​​នេះ​ដែរ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​គ្រប់​កម្រិត​សុទ្ធ​តែ​មាន​ភារកិច្ច​ប្រកួត​អន្ដរជាតិ​ទាំង​អស់ ​មាន​ទាំង​កម្រិត​នៅ AFF ​និង AFC ​ជា​ដើម។ ​ជាក់​ស្ដែង ​ទើប​តែ​ចប់​ការ​ប្រកួត AFC U20 ​កន្លង​ទៅ​ទេ ​តែ​ពេល​នេះ​ក៏​ស្រាប់​តែ​ដល់​ភារកិច្ច​របស់​ក្រុម U17 ​ម្ដង​ទៅ​ហើយ។ ​ក្រុម U17 ​កម្ពុជា ​នឹង​ត្រូវ​ប្រកួត​ពាន​រង្វាន់ AFC U17 Championship ​នៅ​ដើម​ខែ​ក្រោយ​នេះ​ហើយ ​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អូស្ត្រាលី។

​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​ក្រុម U17 ​កម្ពុជា​ស្ថិត​នៅ​ពូល​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​អូស្ត្រាលី ​ក្រុម​ចិន ​និង​ក្រុម​កោះ​ម៉ារីណា​ខាង​ជើង។ ​ប្រកួត​​ដំបូង ​U17 ​កម្ពុជា ​ប៉ះ​ក្រុម U17 ​ចិន​នៅ​ថ្ងៃ​ទី​៥​ខែ​តុលា ​ហើយ​បន្ដ​ប៉ះ​ក្រុម​អូស្ត្រាលី​នៅ​ថ្ងៃ​ទី​៧​ខែ​តុលា ​និង​ប្រកួត​ចុង​ក្រោយ​ប៉ះ​ក្រុម​ម៉ារីណា​ខាង​ជើង​នៅ​ថ្ងៃ​ទី​៩​ខែ​តុលា​ឆ្នាំ​២០២២៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT