Rooney ​អាច​បញ្ចប់​អាជីព​លេង​បាល់​នៅ​អង់គ្លេស ​ទៅ​លេង​នៅ​អាមេរិក​វិញ

ខ្សែ​ប្រយុទ្ធ Wayne Rooney ​អាច​នឹង​ផ្លាស់​ទៅ​លេង​នៅ​អាមេរិក​ជាមួយ​ក្រុម DC United ​នៅ​រដូវ​កាល​ក្រោយ​នេះ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​១២,៥​លាន​ផោន។

កីឡាករ​ដែល​កំពុង​លេង​ឱ្យ Everton ​ខាង​លើ​នេះ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លេង​នៅ​អាមេរិក ​ក្រោយ​ពី​ខ្លួន​មិន​អាច​ជួយ​ក្រុម​បាន​ច្រើន​នៅ​អង់គ្លេស។ ​មួយ​វិញ​ទៀត ​ក្រុម DC United ​ក៏​បាន​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ​ដែរ ប្រសិន​បើ​ទៅ​លេង​នៅ​លីគ MLS ​ពិត​មែន។ ​ការ​ផ្ដល់​នោះ​គឺ​១២,៥​លាន​ផោន​ក្នុង​១​ឆ្នាំ ​ហើយ​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២០​ឯ​ណោះ។

Rooney ​បាន​ចំណាយ​ពេល​១៣​ឆ្នាំ​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​ហើយ​រូបគេ​ក៏​ជា​ម្ចាស់​កំណត់ត្រា​រក​គ្រាប់​បាល់​បាន​ច្រើន​ឱ្យ​ក្រុម​និង​ឈ្នះ​ពាន Premier League ​បាន​៥​ដង​ផង​ដែរ៕

ប្រភព៖ BBC

  • Rooney ​អាច​បញ្ចប់​អាជីព​លេង​បាល់​នៅ​អង់គ្លេស ​ទៅ​លេង​នៅ​អាមេរិក​វិញ