អង់គ្លេស និង​អាល្លឺម៉ង់​លេង​បិទ​ការ​ប្រកួត Nations League ​ស្មើ​គ្នា ៣-៣

​ក្រុម​អង់គ្លេស ​បាន​ប្រកួត​បង្ក្រប់​កិច្ច​ជាមួយ​ក្រុម​អាល្លឺម៉ង់​នៅ​យប់មិញ​នេះ ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ស្មើ​គ្នា ៣-៣ ​ក្នុង​ពាន​រង្វាន់ UEFA Nations League ​។

​អង់គ្លេស ​និង​អាល្លឺម៉ង់ ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Nations League ​ដូច​គ្នា។ តែ​ប្រកួត​ចុង​ក្រោយ​នៅ​យប់មិញ​នេះ ពួកគេ​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​នោះ​ទេ ពោល​គឺ​ប្រឹងប្រែង​លេង​ដូច​គ្នា​ដើម្បី​ស្វែង​រក​ជ័យជម្នះ។ ​តែ​លទ្ធផល​នៃ​ការ​ប្រកួត​នេះ ​បាន​បញ្ចប់​ទៅ​ស្មើ​គ្នា ៣-៣ ​ប៉ុណ្ណោះ។ ​ដោយ​៣​គ្រាប់​របស់​អង់គ្លេស​រក​បាន​ដោយ ​Shaw , Mount ​និង Harry Kane ​។ ស្រប​ពេល​ខាង​អាល្លឺម៉ង់​វិញ​រក​បាន​ដោយ Gundogan ​និង​ Havertz ​២​គ្រាប់។

​ការ​ស្មើ​នេះ​ដែរ ​ក៏​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ស្ងប់​ចិត្ត​បន្ដិច​ដែរ​ជាមួយ​ការ​ដឹក​នាំ​របស់​លោក Gareth Southgate ​ខណៈ​ដែល​ប៉ុន្មាន​ប្រកួត​មក​នេះ ​ក្រុម​អង់គ្លេស​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​ទាល់​តែ​សោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT