អ៊ីតាលី ​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Nations League ​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី​បាន​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UEFA Nations League ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ហុងគ្រី​ក្នុង​លទ្ធផល ​២-០។

 

​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​គ្រប់​គ្នា​បាន​គិត​ថា​អ៊ីតាលី​ស្ថិត​នៅ​ពូល​មរណៈ​ហើយ ព្រោះ​មាន​ទាំង​អាល្លឺម៉ង់ ​អង់គ្លេស ​និង​ហុងគ្រី។ ខណៈ​ដែល​ការប្រកួត​ពាន​រង្វាន់ UEFA Nations League ​នេះ​ទៀត​សោត ​គេ​យក​តែ​ក្រុម​លេខ​១​កំពូល​តារាង​ប៉ុណ្ណោះ​ដើម្បី​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ។ ​តែ​នៅ​ទី​បំផុត ​ការ​លេង​បាន​ល្អ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ​បាន​ធ្វើ​ឱ្យ​អ៊ីតាលី​មាន​ឱកាស​ឈរ​នៅ​លេខ​១​និង​ទទួល​បាន​កៅអី​ឡើង​ទៅ​វគ្គ​បន្ដ​ហើយ។

​ប្រកួត​ចុង​ក្រោយ​នៅ​យប់មិញ ​ក្រុម​របស់​លោក Mancini ​បាន​យក​ឈ្នះ​លើ​ក្រុម​ហុងគ្រី ២-០ ​ហើយ​២​គ្រាប់​នោះ​ដែរ​រក​បាន​ដោយ ​Raspadori ​១​គ្រាប់ ​និង Dimarco ​១​គ្រាប់។ ​ជ័យជម្នះ​នេះ​ល្មម​សម្រាប់​ក្រុម​អ៊ីតាលី​ឡើង​ទៅ​វគ្គ​បន្ដ ​ខណៈ​ដែល​វគ្គ​៤​ក្រុម​ចុង​ក្រោយ​នោះ​មាន​២​ក្រុម​ឈរ​ចាំ​រួច​ជា​ស្រេច​ហើយ​គឺ​ក្រូអាត ​និង​ហុងល្លង់។ ​១​ក្រុម​ទៀត​ដែល​នឹង​ដឹង​នៅ​យប់​នេះ គឺ​អេស្ប៉ាញ​ប៉ះ​ព័រទុយហ្គាល់៕


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT