Sancho ​រក​គ្រាប់​បាល់​បាន​ដំបូង​ឱ្យ Dortmund ​ស៊ី AT Madrid ​៤-០

ក្រុម Dortmund ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន  ដោយ​អាច​ស៊ី​ក្រុម​ខ្លាំង Atletico Madrid ​បាន​ដល់​ទៅ ៤-០ ​ឯ​ណោះ ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ Champions League ​។

Dortmund ​កំពុង​ឡើង​ជើង​មែនទែន​នៅ​រដូវ​កាល​នេះ ​ដោយ​ការ​ប្រកួត​របស់​ពួកគេ​ឈ្នះ​ជាប់​គ្នា ​ហើយ​ស្វែង​រក​គ្រាប់​បាល់​បាន​ច្រើន​ៗ​ថែម​ទៀត។ តួយ៉ាង​ដូចជា​ការ​ប្រកួត​ទល់​ក្រុម AT Madrid ​យប់មិញ​អីចឹង ​លេង​នៅ​ដី​ខ្លួន​ឯង ពួកគេ​ពិត​ជា​ធ្វើ​បាន​ល្អ ​ដោយ​អាច​រក​គ្រាប់​បាល់​បាន​ដល់​៤​គ្រាប់​ឯ​ណោះ។ ៤​គ្រាប់​ដ៏​សំខាន់​នេះ ​ធ្វើ​បាន​ដោយ Witsel ​នៅ​នាទី​៣៨ ​Raphael Guerreiro ​នាទី​៧៣ ​Sancho ​នាទី​៨៣ ​និង Guerreiro ​ដដែល​នៅ​នាទី​៨៩។

១​គ្រាប់​យប់មិញ​នេះ​របស់ Sancho ​គឺ​ជា​គ្រាប់​បាល់​ដំបូង​របស់​កីឡាករ​វ័យ​ក្មេង​នេះ​ហើយ​នៅ Champions League ​​ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​លេចធ្លោ​នៅ​ក្រុម Dortmund ​រដូវ​កាល​នេះ។ ទម្រង់​លេង​ល្អ​នេះ​ហើយ ក៏​បាន​ធ្វើ​ឱ្យ​រូបគេ​មាន​ឱកាស​បាន​ជាប់​ជម្រើស​ជាតិ​អង់គ្លេស​ផង​ដែរ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT