Harry Kane៖ “អង់គ្លេស​ល្អ​ឬ​អត់ រង់ចាំ​វិនិច្ឆ័យ​នៅ World Cup ចុះ”

ជម្រើស​ជាតិ​អង់គ្លេស​ធ្វើ​មិន​បាន​ល្អ​ទេ នៅ​ការ​ប្រកួត​រដូវ​ក្តៅ ហើយ​សម្រាប់​ពាន​រង្វាន់ Nations League ពួក​គេ​ថែម​ទាំង​ធ្លាក់​ចេញ​ពី League A ទៀត​ផង។ នេះ​មុន​ការ​ប្រកួត​ព្រឹត្តិការណ៍​ខ្នាត​យក្ស FIFA World Cup ចូល​មក​ដល់​តែ​ជាង ៥០ ​ថ្ងៃ ក៏​នាំ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ខ្លាច​ក្រែង​ក្រុម​ដឹកនាំ​ដោយ​លោក Gareth Southgate ធ្លាក់​តាំង​ពី​វគ្គ​ដំបូង​នៅ​ពេល​ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា​ងាក​ទៅ​ប្រធាន​ក្រុម​កីឡាករ Harry Kane បាន​ឆ្លើយតប​ទៅ​ការ​រិះគន់​ទាំង​ឡាយ ហើយ​សង្កត់​ធ្ងន់ សុំ​ឲ្យ​រង់ចាំ​សិន ដោយ​មើល​លទ្ធផល​នៅ​ខែ​វិច្ឆិកា នា​ព្រឹត្តិការណ៍ World Cup សឹម​ធ្វើ​ការ​វិនិច្ឆ័យ​ថា​អង់គ្លេស​ល្អ​ឬ​អត់។

កីឡាករ​របស់​ក្លឹប Spurs និយាយ៖ “ខ្ញុំ​យល់​ការ​បារម្ភ​ពី​អ្នក​គាំទ្រ ខ្ញុំ​ក៏​ជា​អ្នក​គាំទ្រ​អង់គ្លេស​មួយ​រូប​ដែរ មិន​ថា​ប្រកួត​ខាង​មុខ​ខ្ញុំ​បាន​លេង​ឬ​អត់ ក៏​យើង​សុំ​ពេល​ចាំ​វិនិច្ឆ័យ​ទាំង​អស់​គ្នា អំពី​លទ្ធផល​ដែល​កើត​ឡើង​នៅ​ខែ​វិច្ឆិកា”។

លោក​បន្ត៖ “យើង​ត្រូវ​តែ​ពង្រឹង យើង​ពិត​ជា​ដឹង​ខ្លួន​ឯង ឥឡូវ​យើង​ត្រៀម​សម្រាប់​ការ​ប្រកួត​ដ៏​ធំ​ខាង​មុខ [ទល់​អាល្លឺម៉ង់] ហើយ​គ្រប់​គ្នា​នឹង​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ព្រឹត្តិការណ៍​បន្ទាប់ World Cup សង្ឃឹម​យើង​អាច​តបស្នង​ជាមួយ​លទ្ធផល​ល្អ​ទៅ​កាន់​ពួក​គេ​វិញ”៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT