Agbonlahor៖ “City ល្អ​ស្រាប់​ហើយ បើ​អត់ Haaland ខុស​ពី​វត្តមាន Jesus នៅ Arsenal”

អតីត​កីឡាករ​ជើង​ចាស់​នៅ​ក្លឹប​ Aston Villa លោក Gabriel Agbonlahor បាន​លើក​ឡើង​ថា ការ​ចុះ​ហត្ថលេខា​យក​ Gabriel Jesus មក​កាន់ Arsenal ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជា​ជាង​ការ​នាំ​យក Erling Haaland របស់​ក្លឹប Manchester City។

Jesus មក​ដល់​ទឹកដី Emirate ជាមួយ​តម្លៃ​ផ្ទេរ ៤៥ លាន​ផោន ក៏​ប្រហែល​នឹង Haaland ដែល​ក្រុម​លោក Pep Guardiola ចាយ​ ៥១ លាន​ផោន នាំ​ចេញ​ពី​ក្លឹប​អាល្លឺម៉ង់ Borussia Dortmund។ សព្វថ្ងៃ Arsenal ឈរ​លេខ ១ នៅ​កំពូល​តារាង នាំ​មុខ ១ ពិន្ទុ​ទៅ​លើ Spurs និង City តែ Haaland ជា Top Scorer រក​បាន ១១ គ្រាប់​ក្នុង​លីគ។

យ៉ាង​ណា​ងាក​ទៅ Agbonlahor បាន​និយាយ​ប្រាប់ talkSPORT បែប​នេះ៖ “ការ​ចុះ​ហត្ថលេខា​ដ៏​ល្អ​បំផុត​នៅ​រដូវ​ក្តៅ សម្រាប់​ខ្ញុំ​គឺ Gabriel Jesus [ទៅ Arsenal] ខណៈ​ដែល Haaland ខ្ញុំ​យល់​ថា​ស្ថិតិ​របស់​គេ​លេចធ្លោ តែ City តែងតែ​ធ្វើ​បាន​ល្អ​ស្រាប់​ហើយ​តាំង​ពី​ដើម​មក ទោះ​អត់ Haaland ក៏​ដោយ ជា​ការ​ពិត​គ្រាប់​បាល់​ល្អៗ​ក៏​កើត​មាន​ដែរ ទោះ​អត់​វត្តមាន​របស់​គេ”។

លោក​សង្កត់​ធ្ងន់៖ “តែ​ខុស​ពី Gabriel Jesus គេ​ហាក់​ផ្លាស់ប្តូរ Arsenal ឲ្យ​ទៅ​កម្រិត​មួយ​ផ្សេង​ទៀត ដែល​នេះ​ជា​ខ្សែ​ប្រយុទ្ធ​ថ្មី មិន​ខ្លាច​រអា​នឹង​ប្រព័ន្ធ​ការពារ​ក្រុម​ណា​មួយ​ឡើយ”។ ទៅ​មើល​ស្ថិតិ​បង្ហាញ​ខ្លួន​របស់​កីឡាករ​ប្រេស៊ីល​បន្តិច ៨ ប្រកួត ក៏​រក​បាន ៤ គ្រាប់​និង Assist ៣ លើក​ឲ្យ​ក្រុម​លោក Mikel Arteta៕

ប្រភព៖ talkSPORT

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT