ក្រុម Inter Milan បានបរាជ័យក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ Barcelona ក្នុងលទ្ធផល ២-០ នាការប្រកួតកាលពីយប់មិញនេះ។
ក្នុងការប្រកួតនោះដែរ គេសង្កេតឃើញការបិទបាល់ Free-Kick ពីសំណាក់ខ្សែបម្រើ Marcelo Brozovic កំពុងល្បីខ្លាំងមែនទែន ព្រោះថាកម្រឃើញមានកីឡាករណាអាចលោត យកខ្លួនទៅបិទបានយ៉ាងល្អដូច្នេះណាស់។ ខណៈដែលគ្រានោះ ប្រសិនបើ Brozovic មិនធ្វើដូច្នេះទេ ខ្សែប្រយុទ្ធ Suarez អាចរកគ្រាប់បាល់បានបាត់ទៅហើយ ព្រោះ១គ្រាប់នោះ រូបគេក៏ស៊ុតប្រឡោះជើងបានល្អដែរ។
និយាយពីលទ្ធផលវិញ ២គ្រាប់របស់ក្រុមអ្នកមានបុណ្យធ្វើបានសម្រេចដោយ Rafinha នាទី៣២ និង Jordi Alba នាទី៨៣។ ជ័យជម្នះនេះ បានធ្វើឱ្យ Barcelona មាន៩ពិន្ទុពេញ ឆ្លងកាត់៣ប្រកួត ហើយ Inter មាន៦ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ២ក្នុងពូល៕ប្រភពBBC