Virgil van Dijk បាននិយាយអំពីកីឡាករត្រូវជាសិស្សប្អូនរបស់ខ្លួន នៅក្លឹប Ajax និងជម្រើសជាតិហូឡង់ នោះគឺ Jurrien Timber។ ខ្សែការពាររូបនេះ ក៏ល្ហិចល្ហៀងជាគោលដៅក្លឹប Man Utd ចង់បាន ហើយអាចមានតម្លៃជាង ៣០ លានអឺរ៉ូកាលពីពេលមុន។
ស្ថិតនៅវ័យ ២១ ឆ្នាំ Timber កំពុងបង្ហាញទម្រង់លេងយ៉ាងល្អ នៅជញ្ជាំងការពារក្រោយ ហើយក៏រំពឹងនឹងទទួលបានឱកាសក្រោមការដឹកនាំរបស់លោក Louis van Gaal នៅជម្រើសជាតិ សម្រាប់ព្រឹត្តិការណ៍ខ្នាតយក្ស FIFA World Cup ខាងមុខផងដែរ។
ងាកទៅសិស្សច្បង Van Dijk និយាយ៖ “កាលខ្ញុំនៅអាយុស្រករគេ គុណភាពខ្ញុំមិនល្អដល់ប៉ុណ្ណឹងទេ ខ្ញុំអត់មានអ្វីទាំងអស់ពេលហ្នឹង វាពិតជារឿងគួរឲ្យស្ងើចសរសើរសម្រាប់ក្មេងប្រុសម្នាក់នេះ ជាកីឡាករអាជីពពិតប្រាកដ ជាកីឡាករដ៏ល្អ ពោរពេញដោយឥទ្ធិពល សង្ឃឹមគេអាចអភិវឌ្ឍខ្លួនបន្ថែមទៀត”៕
ប្រភព៖ SportBible


