Diogo Dalot៖ “ទៅ​លេង​ប៉ះ​អេស្ប៉ាញ គឺ​ទៅ​យក​ជ័យជម្នះ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត”

ជួន​ពេល​ដែល​អេស្ប៉ាញ​របូត​ចាញ់​ស្វីស ១-២ ក៏​នាំ​ឲ្យ​ព័រទុយហ្គាល់​កាន់​តែ​មាន​ទឹក​មាត់​លេប ខណៈ​នេះ​ក្រុម​ដឹកនាំ​ដោយ​លោក Fernando Santos ឈរ​លេខ ១ ក្នុង​ Group 2 មាន ១០ ពិន្ទុ នាំ​មុខ​លើ​ក្រុម​លោក Luis Enrique ដែល​មាន ៨ ពិន្ទុ។ នៅ​សល់​ការ​ប្រកួត​មួយ​ជុំ​ទៀត​ប៉ុណ្ណោះ ដើម្បី​សម្រេច​យក​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត និង​មួយ​ក្រុម​ធ្លាក់​ទៅ​កាន់ League B។

ជា​លទ្ធផល​ជុំ​ចុង​ក្រោយ គឺ​ព័រទុយហ្គាល់ ត្រូវ​ប៉ះ​អេស្ប៉ាញ ខណៈ​ស្វីស ត្រូវ​ប៉ះ​សាធារណរដ្ឋឆេក។ សម្រាប់​ជំនួប​គូ​ធំ គឺ​ព័រទុយហ្គាល់​បើ​ចង់​ឡើង​ត្រូវ​តែ​ស្មើ​យ៉ាង​តូច ឬ​ឈ្នះ យក ៣ ពិន្ទុ​ពេញ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត ខណៈ​គូ​តូច បើ​ស្វីស​ស្មើ គឺ​បន្ត​នៅ League A រដូវ​កាល​បន្ទាប់ តែ​បើ​ស្វីស​ចាញ់ នឹង​ត្រូវ​ធ្លាក់​ទៅ League B។

ងាក​ទៅ Diogo Dalot សមាជិក​ក្លឹប​ Man Utd ក៏​ជា​ចំណែក​រក​គ្រាប់​បាល់​ឲ្យ​ជម្រើស​ជាតិ​ទល់​ឆែក ៤-០ កាល​ពី​យប់មិញ​ផង​ដែរ។ និយាយ​ក្រោយ​ចប់​ការ​ប្រកួត គេ​បាន​បង្ហាញ​មហិច្ឆតា​ក្នុង​ការ​យក​ឈ្នះ​ទៅ​លើ​អេស្ប៉ាញ ដើម្បី​បាន​កៅអី​ឡើង​ទៅ​វគ្គ ៤ ក្រុម Nations League។

ខ្សែ​ការពារ​ខាង​លើ​និយាយ៖ “ការ​គិត​របស់​ពួក​យើង គឺ​នៅ​តែ​ដដែល ទោះ​កន្លង​មក​អេស្ប៉ាញ​បាន​ឈ្នះ​ជា​បន្តបន្ទាប់ ឬ​លទ្ធផល​ពួក​យើង​មិន​កើត​ដូច​ការ​ចង់​បាន ក៏​ប្រកួត​នៅ​ទីក្រុង Braga [ជុំ​ទី ៦] យើង​នឹង​ទៅ​លេង​យក ៣ ពិន្ទុ​ឲ្យ​ទាល់​តែ​បាន វា​នឹង​ក្លាយ​ជា​ប្រកួត​ដ៏​តានតឹង​មួយ តែ​យើង​នឹង​ធ្វើ​គ្រប់​យ៉ាង ដើម្បី​ឆ្លង​ទៅ​វគ្គ​បន្ទាប់”៕

ប្រភព៖ BeSoccer