Pogba ​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​ជួល​គ្រូ​ធ្មប់​មែន តែ​មិន​មែន​ទៅ​ធ្វើ​អី Mbappe ​ទេ​

​ខ្សែ​បម្រើ Paul Pogba ​បាន​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​ជួល​គ្រូ​ធ្មប់​ពិត​មែន ប៉ុន្តែ​មិន​មែន​ដើម្បី​ទៅ​ធ្វើ​បាប​មិត្ត​រួម​ក្រុម Kylian Mbappe ​នោះ​ទេ ​ដោយ​គ្រាន់​តែ​ជួល​ឱ្យ​គ្រូ​ជួយ​កុំ​ឱ្យ​ខ្លួន​គេ​របួស​ប៉ុណ្ណោះ។

​នៅ​ប៉ុន្មាន​សប្ដាហ៍​មក​នេះ​រឿង Pogba ​និង Mbappe ​នៅ​មិន​ទាន់​បញ្ចប់​នោះ​ទេ។ ​មាន​ការ​ចុះ​ផ្សាយ​ជា​ច្រើន​ថា Pogba ​និង​បង​ប្រុស​របស់​គេ​បាន​ផ្ញើ​សារ​គម្រាម​ទារ​ប្រាក់​ទៅ Mbappe ​រហូត​ដល់​បច្ចុប្បន្ន​នេះ​មាន​ការ​ប្ដឹង​ផ្ដល់​ថែម​ទៀត​ផង។ ​ដោយ​រាជ​អាជ្ញា​នៅ​ក្រុម​បារីស​បាន​បញ្ជាក់​ថា Pogba ​និង​ដៃ​គូ​របស់​គេ​បាន​ប្រើ​គ្រូ​ធ្មប់​ដើម្បី​ទៅ​ធ្វើ​បាប Mbappe ​ព្រោះ​ការ​ច្រណែន​ឃើញ​កីឡាករ PSG ​លេច​ធ្លោ​ជាង​ខ្លួន​នៅ​ជម្រើស​ជាតិ​បារាំង។

​តែ​នៅ​ពេល​នេះ​សាមី​ខ្លួន Pogba បាន​ចេញ​មក​សារភាព​ថា​កន្លង​មក​រូបគេ​ពិត​ជា​បាន​ទៅ​រក​ជួល​គ្រូ​ធ្មប់​ពិត​មែន។ តែ​ការ​ទៅ​រក​នោះ​ដែរ ​គឺ​គ្រាន់​តែ​ឱ្យ​ជួយ​ការពារ​ខ្លួន​ពី​របួស​ប៉ុណ្ណោះ ​មិន​មាន​ចេតនា​ទៅ​ធ្វើ​បាប Mbappe ​ដោយ​ការ​ចោទ​ប្រកាន់​នោះ​ទេ៕