ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានបរាជ័យជាលើកដំបូងក្នុងដីខ្លួនឯងរយៈពេល៤ឆ្នាំចុងក្រោយនេះ ក្រោមថ្វីជើងក្រុមស្វីសក្នុងលទ្ធផល ២-១។
ក្នុងការប្រកួតពានរង្វាន់ UEFA Nations League នៅយប់មិញនេះ ក្រុមអេស្ប៉ាញលេងនៅក្នុងទឹកដីខ្លួនឯងមែន ប៉ុន្ដែធ្វើមិនបានល្អនោះទេ។ ជាក់ស្ដែង ពួកគេរបូតគ្រាប់បាល់២គ្រាប់ និងចាញ់ក្រុមស្វីសក្នុងលទ្ធផល ២-១។ ដោយនេះជាការលេងចាញ់ជាលើកដំបូងហើយក្នុងដីរបស់ក្រុមអេស្ប៉ាញក្នុងរយៈពេល៤ឆ្នាំចុងក្រោយមកនេះ។
មួយវិញទៀតលទ្ធផលនេះដែរ ក៏បានធ្វើឱ្យក្រុមអេស្ប៉ាញធ្លាក់មកលេខ២វិញផងដែរក្នុងតារាង ក្រោយពីក្រុមព័រទុយហ្គាល់ឈ្នះក្រុមឆែកក្នុងលទ្ធផល ៤-០ ឯណោះ។ ដោយឡែកប្រកួតចុងក្រោយ ក្រុមអេស្ប៉ាញនឹងត្រូវប៉ះក្រុមព័រទុយហ្គាល់ ដើម្បីកាត់សេចក្ដីក្រុមណាជាអ្នកឈរនៅកំពូលតារាង៕


