គ្រូបង្វឹកអ៊ីតាលី Roberto Mancini ថាអង់គ្លេសមានសង្ឃឹមខ្ពស់ក្នុងការឈ្នះពាន World Cup បើទោះបីជាលេងមិនបានល្អបែបនេះក្តី

គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី លោក Roberto Mancini ជឿជាក់ថា អង់គ្លេសនៅតែមាន “ឱកាសល្អ” ក្នុងការឈ្នះពាន World Cup នៅចុងឆ្នាំនេះ។

ក្រុមរបស់លោក Gareth Southgate បានចាញ់ក្រុមរបស់លោក Mancini ក្នុងលទ្ធផល ១-០ ក្នុងទីក្រុង Milan កាលពីយប់ថ្ងៃសុក្រ ដោយបានបន្តការបរាជ័យរបស់ពួកគេដល់ទៅ ៥ ប្រកួត ខណៈដែលពួកគេត្រូវបានកាត់ចេញពីក្រុម Nations League។

អង់គ្លេសនៅសល់មួយប្រកួតទៀតមុនការប្រកួត World Cup នៅប្រទេសកាតា ដែលជាជំនួបជាមួយអាល្លឺម៉ង់នៅថ្ងៃចន្ទ។

ពួកគេ​មិន​បាន​ភ្លក់​រសជាតិ​ជ័យ​ជម្នះ​តាំង​ពី​ខែ​មីនា ដោយ​ស្មើ​ពីរ និង​ចាញ់​បី​ប្រកួត ហើយ​ស៊ុត​បញ្ចូល​ទី​បាន​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ​។

ប៉ុន្តែ Mancini និងក្រុមអ៊ីតាលីរបស់ពួកគេដែលមិនបានទៅលេងនៅ World Cup នោះ នៅតែជឿជាក់ថាអង់គ្លេសជាក្រុមមួយក្នុងចំណោមក្រុមដែលមានភាគរយខ្ពស់ក្នុងការលើកពាននេះ បើទោះបីជាទម្រង់លេងមិនល្អបែបនេះក្តី។

ថ្លែង​បន្ទាប់​ពី​ការ​ប្រកួត លោក​បាន​និយាយ​ថា​៖ “អង់គ្លេស​ លេងនៅ​ World Cup គឺ​ជា​រឿង​សំខាន់​បំផុត។”

“គំនិតរបស់ខ្ញុំគឺថា អង់គ្លេសគឺជាក្រុមល្អបំផុតមួយក្នុងពិភពលោក ទោះបីជាពួកគេចាញ់ការប្រកួតក៏ដោយ។

“ពួកគេមានសង្ឃឹមខ្ពស់ក្នុងការឈ្នះពាន World Cup”៕

ប្រភព៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT