អ្នកគាំទ្រអង់គ្លេសថាយក Thomas Tuchel មកជំនួស Gareth Southgate ទើបក្រុមអង់គ្លេសល្អឡើងវិញ

អ្នកគាំទ្រអង់គ្លេសមួយចំនួនបានអំពាវនាវឱ្យអតីតអ្នកចាត់ការក្រុម Chelsea លោក Thomas Tuchel ឲ្យមកជំនួសតណែងលោក Gareth Southgate ជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស។

ភាពបរាជ័យរបស់ក្រុមអង់គ្លេស បាន​បន្ត​ដល់​ទៅ​ប្រាំ​ប្រកួត​កាល​ពី​យប់​ថ្ងៃ​សុក្រ ខណៈ​ពួក​គេ​ត្រូវ​បាន​ក្រុម​អ៊ីតាលី​យក​ឈ្នះដោយលទ្ធផល ១-០ ក្នុង​ទីក្រុង Milan។

លោក Southgate គឺជាអ្នកចាត់ការដ៏ជោគជ័យបំផុតរបស់ប្រទេសអង់គ្លេសចាប់តាំងពីលោក Sir Alf Ramsey ដោយបានដឹកនាំក្រុមទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ និងវគ្គផ្តាច់ព្រ័ត្រនៃ Euro ២០២០។

ប៉ុន្តែអ្នកគាំទ្រមួយចំនួនរបស់ប្រទេសនេះនៅតែមិនជឿជាក់ចំពោះសមត្ថភាពរបស់គាត់ក្នុងការដឹកនាំប្រទេសអង់គ្លេសឱ្យមានភាពរុងរឿងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាឆ្នាំនេះ។

ហើយការបរាជ័យក្រោមស្នាដៃក្រុមអ៊ីតាលីបានធ្វើឲ្យអ្នកគាំទ្រកាន់តែខឹងសម្បារ ហើយទទូចឲ្យអតីតគ្រូបង្វឹក Chelsea លោក Tuchel មកជំនួសតំណែង។

អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមម្នាក់បាននិយាយថា “បញ្ចប់តំណែងលោក Southgate។ នាំយកលោក Tuchel ។ ក្រុមអង់គ្លេសនឹងល្អមកវិញ។”

ម្នាក់​ទៀត​បាន​បន្ថែម​ថា៖ “ដកលោក Southgate យក Tuchel ចូល​ដឹកនាំបន្តនៅ World Cup។ នរណា​ហ៊ានបដិសេធ?”

ខណៈ​អ្នក​ទី​បី​បាន​និយាយ​ថា​៖ “ពិបាក​នឹង​គាំទ្រ​ក្រុម​អង់គ្លេស​ដែល​មាន​លោក Southgate ទទួល​បន្ទុកណាស់។ យក Tuchel ចូល​មកវិញ”៕

ប្រភព៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT