Wenger៖ “ក្រុមដទៃមិនល្អលើស Arsenal ទេ ពាន PL រដូវកាលនេះ ដឹងតែសង្ឃឹមច្រើនហើយ”

​លោក​ Arsene Wenger ​បាន​និយាយ​ថា​ក្រុម​កាំភ្លើង​ធំ​ Arsenal ​នៅ​ឆ្នាំ​នេះ ​នឹង​មាន​ឱកាស​ល្អ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ English Premier League ​ហើយ​។

​ក្រុម​កាំភ្លើង​ធំ Arsenal ​នៅ​ពេល​នេះ​កំពុង​ឈរ​នៅ​កំពូល​តារាង Premier League ​ហើយ ​ដោយ​ឈ្នះ​៦​ប្រកួត​ក្នុង​ចំណោម​៧​ប្រកួត​នា​ដើម​រដូវ​កាល​នេះ​។ ​ជាមួយ​ការ​នៅ​លើ​គេ ​និង​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ផង​នោះ ទើប​បាន​ជា​មាន​លោក Wenger ​ម្នាក់​ជឿ​ជាក់​ថា​ក្រុម Arsenal ​នា​រដូវ​កាល​នេះ​នឹង​ធ្វើ​បាន​ល្អ ហើយ​អាច​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស Premier League ​បាន​មិន​ខាន។

​អតីត​អ្នក​ចាត់ការ​របស់ Arsenal ​ដែល​ធ្លាប់​ដឹក​នាំ​ក្រុម​ឈ្នះ​ពាន​មាស​លេង​មិន​ដែល​ចាញ់​សោះ​នោះ ​បាន​និយាយ​ថា​៖ “ខ្ញុំ​អាច​និយាយ​ថា Arsenal ​មាន​ឱកាស​ល្អ​នៅ​រដូវ​កាល​នេះ ព្រោះ​ខ្ញុំ​មិន​បាន​មើល​ឃើញ​ក្រុម​ដទៃ​ទៀត​ដែល​លើស​ពួកគេ​នោះ​ទេ។ ​ខ្ញុំ​ជឿ​ថា​វា​ជា​ឱកាស​ល្អ​ហើយ​ដើម្បី​បង្កើត​កំណត់ត្រា​ថ្មី​នៅ​រដូវ​កាល​នេះ​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT