Declan Rice ៖ ​ជឿ​ខ្ញុំ! ​យើង​នឹង​ល្អ​ឡើង​វិញ​មិន​ខាន​

ខ្សែ​បម្រើ Declan Rice ​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​អង់គ្លេស​ឱ្យ​អត់​ធ្មត់​បន្ដិច ​ព្រោះ​អង់គ្លេស​នឹង​ល្អ​ឡើង​វិញ​ជាក់​ជា​មិន​ខាន។

​Rice ​ទទួល​បាន​ទំនុក​ចិត្ត ​និង​លេង​បាន​ពេញ​៩០​នាទី​តែ​ម្ដង​ក្នុង​ការ​ប្រកួត​ដែល​អង់គ្លេស​លេង​ចាញ់​ក្រុម​អ៊ីតាលី​ក្នុង​លទ្ធផល ១-០។ ​ដោយ​ក្រោយ​ពី​ចាញ់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ទៅ ​មាន​ន័យ​ថា​ក្រុម​តោ​កំណាច​មួយ​នេះ​រក​បាន​ត្រឹម​២​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លង​កាត់​ដោយ​ទៅ​៥​ប្រកួត​កន្លង​មក​ក្នុង​ពូល ​និង​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Nations League ​ហើយ​ផង​ដែរ។

​ទន្ទឹម​នឹង​ទម្រង់​លេង​មិន​ល្អ​នេះ​ហើយ Rice ​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ដែល​កំពុង​រិះគន់​ដែរ​ថា​៖ “យើង​មិន​មែន ​មិន​បង្កើត​ឱកាស​នោះ​ទេ។ ​ជា​ច្រើន​លើក យើង​បាន​បង្កើត​ឱកាស​នៅ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។ សូម្បី​តែ​ខ្ញុំ​ក៏​មាន​ឱកាស​ស៊ុត​ផង​ដែរ។ ​សូម​ជឿ​ជាក់​លើ​ខ្ញុំ ​យើង​នឹង​ត្រលប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​មិន​ខាន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT