អ្នក​គាំទ្រ ​ចំអក​ក្រុម​អង់គ្លេស ​ក្រោយ​ធ្លាក់​ចេញ​ពី Nations League

​ក្រុម​កំណាច​អង់គ្លេស ​បាន​ធ្លាក់​ចេញ​និង​នៅ​បាត​តារាង​ក្នុង​ពូល​នៃ​ពាន​រង្វាន់ UEFA Nations League ​ហើយ ​ក្រោយ​ពី​ពួកគេ​លេង​ចាញ់​ក្រុម​អ៊ីតាលី​ក្នុង​លទ្ធផល ១-០។

​អង់គ្លេស ត្បិត​តែ​ពោរពេញ​ដោយ​កីឡាករ​ល្បី​ៗ​ច្រើន​មែន ប៉ុន្ដែ​ទម្រង់​លេង​ជាក់​ស្ដែង​វិញ​ឃើញ​ថា​មិន​បាន​ល្អ​នោះ​ទេ។ ដោយ​ពួកគេ​បរាជ័យ​និង​លេង​ស្មើ​ប៉ុន្មាន​មក​នេះ ​និង​មាន​ត្រឹម​២​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លង​កាត់​ការ​ប្រកួត​៥​ប្រកួត​មក​នេះ។ ​ដោយសារ​តែ​ទម្រង់​លេង​មិន​បាន​ល្អ​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត ​និង​បាន​ចំអក​ទៅ​លើ​កាត​ដឹក​នាំ​ក្រុម​របស់​លោក Gareth Southgate ​ផង​ដែរ ​ថា​ដឹក​នាំ​ក្រុម​មិន​ដឹង​ជា​ស្អី​នោះ​ទេ។

​រំលឹក​ថា​អង់គ្លេស​លេង​៤០០​នាទី​ហើយ​មិន​ទាន់​រក​បាន​គ្រាប់​បាល់​នោះ​ទេ បើ​ទោះ​ជា​ក្រុម​មួយ​នេះ​មាន​កីឡាករ​ឆ្នើម​ៗ​ច្រើន​ហើយ​ក្ដី តែ​ការ​លេង​វិញ​ហាក់​មិន​មាន​សំណាង​ទាល់​តែ​សោះ។ ​លោក Southgate ​ក៏​បាន​ទទួល​ស្គាល់ ​និង​ទទួល​ខុស​ត្រូវ​ចំពោះ​លទ្ធផល​នេះ​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT