Supercomputer ទាយ​ថា Arsenal នឹង​បញ្ចប់​រដូវ​កាល​ឈរ​លេខ ៣ ខណៈ​ក្លឹប​នេះ ឈ្នះ​ជើង​ឯក

តាម​របាយការណ៍​ពី Sussex Express ដែល​ប្រើប្រាស់​ទិន្នន័យ​ចេញ​ពី Supercomputer របស់ FiveThirtyEight បាន​ទស្សន៍ទាយ​ជា​មុន អំពី​ចំណាត់ថ្នាក់​នៃ​ក្លឹប​កំពូល​នៅ Premier League រដូវ​កាល ២០២២/២៣ បើ​ទោះ​បី​ការ​ប្រកួត​ទើប​ឈាន​មក​ដល់​ជុំ​ទី ៧ ក៏​ពិត​មែន។

Arsenal ជា​ក្លឹប​ឈរ​កំពូល​តារាង​នៅ​ពេល​បច្ចុប្បន្ន ត្រូវ​បាន​ប្រភព​ប្រមើល​មើល​ថា នឹង​ធ្លាក់​ទៅ​ឈរ​លេខ ៣ នៅ​ជុំ​ទី ៣៨ ហើយ​ក្លឹប​ដែល​លើក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស គឺ​បន្ត​ជា​មេឃ​ខៀវ Manchester City ដដែល។

ប្រភព​បង្ហាញ City នឹង​ឈរ​លេខ ១, Liverpool លេខ ២, Arsenal លេខ ៣ និង Tottenham Hotspur ឈរ​លេខ ៤ ជា​ក្រុម​បាន​កៅអី​លេង​ពាន​រង្វាន់ UEFA Champions League។ បញ្ជាក់​ម្តង​ទៀត នេះ​គ្រាន់​តែ​ជា​ការ​ទស្សន៍ទាយ​ទុក​ជា​មុន​ពី​ប្រភព​មួយ​ប៉ុណ្ណោះ លទ្ធផល​បែប​ណា​យើង​នឹង​រង់ចាំ​មើល​ទាំង​អស់​គ្នា​នៅ​ពេល​ក្រោយ។

ការ​ប្រកួត​នៅ Premier League នឹង​វិល​ចូល​មក​ដល់​សារ​ជា​ថ្មី នៅ​ចុង​សប្តាហ៍​ក្រោយ ពោល​បន្ទាប់​ចប់ International Break ត្រឹម​ចុង​សប្ដាហ៍​នេះ។ ជំនួប​ពិសេស​គឺ Man Utd ត្រូវ​ប៉ះ Man City នា​វេលា​ម៉ោង ០៨:០០ នាទី​យប់ ​ថ្ងៃ​សៅរ៍ ទី ០២ តុលា ក៏​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS SPORT៕​

ប្រភព៖ FiveThirtyEight

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT