(វីដេអូ) Son Heung-min ស៊ុត Free-Kick មួយ​ជើង កោង​ចូល​មុំ ៩០ អែម​ហួស​យប់មិញ

ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្រុម​ភ្ញៀវ​កូស្តារីកា​នៅ​ប្រកួត​មិត្តភាព​កាល​ពី​យប់មិញ ហើយ​ជា​លទ្ធផល​បញ្ចប់​ទៅ ២-២។ បើ​ទោះ​បី​ជា​ជំនួប​កម្តៅ​សាច់​ដុំ​មុន​ការ​ប្រកួត World Cup មក​ដល់ តែ​ក្រុម​ទាំង​ពីរ​ហាក់​តតាំង​គ្នា​យ៉ាង​ស្វិតស្វាញ ដល់​កើត​មាន​ទាំង​ក្រហម​ទៀត​ផង។

នៅ​នាទី ២៨ Hwang Hee-chan របស់​ម្ចាស់ផ្ទះ បើក​ឆាក​ការ​រក​គ្រាប់​បាល់ លុះ​ដល់​នាទី ៤១ Jewison Bennette ខ្សែ​បម្រើ​ស្លាប​របស់​កូស្តារីកា​ក៏​អាច​ជួយ​ក្រុម​តាម​ស្មើ ហើយ​ចូល​ដល់​ទី ២ ក៏​បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី ៦៣។ យ៉ាង​ណា​លទ្ធផល​បាន​ប្រែប្រួល​នៅ​នាទី ៨៥ ដោយ​តារា​ឆ្នើម Son Heung-min មាន​ឱកាស​ស៊ុត​បាល់ Free-Kick កៀក​ប្រអប់​ទី ហើយ​ស៊ុត​កោង​ចូល​មុំ ៩០ បាន​មិន​គួរ​ឲ្យ​ជឿ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

តែ​ដល់​នាទី ៨០ កាត​ក្រហម​ក៏​រំលេច​ឡើង លើ​ឈ្មោះ Esteban Alvarado ហើយ​លទ្ធផល​គ្រាប់​បាល់​ក៏​រក្សា​ស្មើ​ដល់​ចប់​ការ​ប្រកួត។ បញ្ជាក់​ថា ជំនួប​បន្ទាប់​សម្រាប់​កូរ៉េ​ខាង​ត្បូង គឺ​ណាត់​មិត្តភាព​ទល់​កាមេរ៉ូន ជា​ការ​ប៉ះ​គ្នា​ចុង​ក្រោយ មុន​ World Cup មក​ដល់ បើក​ឆាក​ប៉ះ​អ៊ុយរុយហ្គាយ​នៅ​ជុំ​ដំបូង​វគ្គ​ចែក​ពូល ​ថ្ងៃ​ទី ២៤ ​វិច្ឆិកា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT