ប៉ូលីសអេស្បាញកំណត់អត្តសញ្ញាណអ្នកគាំទ្រ ៥ នាក់ដែលបានស្រែកជេរប្រមាថ Vinicius Jr មុនពេលការប្រកួត Madrid Derby

ប៉ូលិសអេស្បាញបានកំណត់អត្តសញ្ញាណបុគ្គលចំនួនប្រាំនាក់ដែលទទួលខុសត្រូវចំពោះការស្រែកជេរប្រមាថទៅកាន់កីឡាករ Real Madrid គឺ Vinicius​ Jr មុនពេលការប្រកួត Madrid Derby នៅយប់ថ្ងៃអាទិត្យ។

បីនាក់ត្រូវបានគេកំណត់បានថាជាអ្នកគាំទ្ររបស់ Atletico Madrid ដែលទិញសំបុត្រទស្សនារយៈពេលមួយឆ្នាំពេញ ហើយក្លឹបបានបញ្ជាក់ថាពួកគេនឹងព្យួរការចូលទស្សនារបស់ពួកគេជាអចិន្ត្រៃយ៍។

គណៈកម្មាធិការប្រឆាំងអំពើហឹង្សារបស់ប្រទេសអេស្ប៉ាញបានចំណាយពេលកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិនិត្យមើលភស្តុតាងដែលបានបញ្ជូនទៅពួកគេដោយស្ថាប័ន La Liga ហើយបានផ្តល់អនុសាសន៍ត្រឡប់មកវិញថា ត្រូវធ្វើការប្រកាសបទបញ្ជាភ្លាមៗនៅគ្រប់កីឡដ្ឋានទាំងអស់នៅក្នុងការប្រកួតនីមួយៗ បន្ទាប់ពីការត្រឡប់មកពីសម្រាកបាល់ទាត់អន្តរជាតិវិញ។

ពួកគេក៏បានជំរុញយ៉ាងខ្លាំងដល់ក្លឹបនានាឱ្យឃាត់ខ្លួនអ្នកដែលទទួលខុសត្រូវចំពោះការបំពានលើការរើសអើងជាតិសាសន៍ឱ្យបានឆាប់តាមដែលអាចទៅបាន ក្នុងពេលវាកើតឡើងអំឡុងពេលការប្រកួតដោយមិនបង្អង់យូរឡើយ៕

ប្រភព៖ Daily Mail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT