Bonucci ថាអ្នកគាំទ្រអ៊ីតាលីដែលស្រែកជេរប្រមាថកីឡាករនោះ គ្មានខួរក្បាលនោះទេ

Bonucci បានរិះគន់អ្នកគាំទ្រអ៊ីតាលីដែលជេរប្រមាថកីឡាករមកពីក្រុមជម្រើសជាតិ កាលពីឆ្នាំ ២០២១។ អ្នកចាំទី Gianluigi Donnarumma ត្រូវបានគេជេរប្រមាថចំពោះការវិលត្រឡប់របស់គាត់ទៅកាន់ San Siro ហើយអ៊ីតាលីគ្រោងនឹងទទួលក្រុមអង់គ្លេសនៅទីក្រុង Milan។

Donnarumma បានបង្កឱ្យមានភាពចម្រូងចម្រាសនៅពេលដែលគាត់បានចាកចេញពីក្លឹបតាំងពីកុមារភាព AC Milan ទៅចូលរួមជាមួយក្រុមអ្នកមានបារាំង Paris Saint-Germain ក្នុងការផ្ទេរដោយមិនមានតម្លៃខ្លួននៅឆ្នាំ ២០២១។

Bonucci បានប្រាប់អ្នកយកព័ត៌មានថា “អ្នកណាដែលស្រែកជេរប្រមាថកីឡាករជម្រើសជាតិអ៊ីតាលី សម្រាប់ខ្ញុំ គេជាមនុស្សដែលគ្មានខួរក្បាលនោះទេ ព្រោះកីឡាករកំពុងលេងតំណាងឱ្យប្រទេសជាតិទាំងមូល”។

អ្នកគាំទ្រអ៊ីតាលីក៏បានខកចិត្តផងដែរចំពោះការខកខានរបស់ក្រុមរបស់លោក Roberto Mancini ក្នុងការទៅលេងការប្រកួត World Cup នៅប្រទេសកាតា ដែលបានធ្លាក់ចេញក្នុងខែមីនា ដែលពេលនោះ ត្រឹមតែប៉ុន្មានខែបន្ទាប់ពីក្លាយជាម្ចាស់ជើងឯកអឺរ៉ុបតែប៉ុណ្ណោះ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT