Paolo Maldini ចុចឈ្មោះកីឡាករល្អបំផុតបីនាក់ដែលគាត់បានឃើញក្នុងអាជីពរបស់គាត់ ប៉ុន្តែគ្មាន Cristiano Ronaldo

វីរបុរសរបស់ក្លឹប AC Milan និងអ៊ីតាលី Paolo Maldini ចុចឈ្មោះកីឡាករល្អបំផុតបីនាក់ដែលគាត់បានឃើញក្នុងអាជីពរបស់គាត់ ប៉ុន្តែគ្មាន Cristiano Ronaldo។

អតីតខ្សែការពាររូបនេះចុចឈ្មោះ Lionel Messi, Diego Maradona និង Ronaldo Nazario ជាកីឡាករបាល់ទាត់កំពូលទាំងបីដែលគាត់បានឃើញក្នុងអាជីពបាល់ទាត់របស់គាត់។

Maldini បានលេងឱ្យក្រុមល្អបំផុតមួយ និងបានប្រឈមមុខនឹងកីឡាករបាល់ទាត់ដ៏អស្ចារ្យមួយចំនួនក្នុងអំឡុងពេលអាជីពដ៏រុងរឿងដែលមានរយៈពេលជិត ២៥ ឆ្នាំ។ ប៉ុន្តែនៅពេលដែលគេសួរគាត់ឲ្យរាប់ឈ្មោះកីឡាករល្អបំផុតទាំងបីដែលគាត់បានឃើញ កីឡាករដែលឈ្នះពានរង្វាន់ UEFA Champions League ប្រាំសម័យកាលរូបនេះបាននិយាយថា “កីឡាករដ៏អស្ចារ្យបំផុតទាំងបីដែលខ្ញុំបានឃើញក្នុងអាជីពរបស់ខ្ញុំគឺ Messi, Maradona និង Ronaldo Nazario”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT