Southgate និយាយថា Maguire គឺជាខ្សែការពារល្អបំផុតម្នាក់នៅលើពិភពលោក

Maguire នឹងត្រូវចាប់ផ្តើមប្រកួតទល់នឹងក្រុមអ៊ីតាលីក្នុងការប្រកួត Nations League នៅថ្ងៃសុក្រនេះ ខណៈដែលក្រុមអង់គ្លេសត្រូវការឈ្នះជាចាំបាច់ដើម្បីជៀសវាងការធ្លាក់ ដែលអាចប៉ះពាល់ដល់ការចាប់ក្រុមសម្រាប់វគ្គជម្រុះយូរ៉ូ ២០២៤។

នៅពេលដែលគេសួរគាត់ថាតើគាត់មានជំនឿលើ Maguire ខ្លាំងឬទេ លោក Southgate បាននិយាយថា “ទោះជាខ្ញុំនឹងត្រូវមានកេរ្តិ៍ឈ្មោះបែបណាក៏ដោយ ខ្ញុំនឹងដាក់គេលេង។

“គាត់គឺជាខ្សែការពារកណ្តាលដ៏រឹងមាំ និងលេចធ្លោបំផុតរបស់យើង។

“គាត់ និង John Stones ពិតជាអស្ចារ្យណាស់នៅពេលមានបាល់ និងដាក់សម្ពាធដល់ក្រុមគូប្រជែងក្នុងការប្រកួតដែលយើងបានលេង ពីព្រោះយើងមិនតែងតែមានកីឡាករខ្សែបម្រើកណ្តាលដែលអាចដំណើរការប្រកួតបែបនេះបាននោះទេ។

“គាត់គឺជាកីឡាករសំខាន់ និង​កីឡាករល្អបំផុត​របស់​យើង”៕

ប្រភព៖​ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT