Bellingham ដាក់​បេះដូង​ប្រគល់​ឲ្យ​ក្លឹប Real Madrid ជា​ជាង​បណ្ដា​ក្លឹប​នៅ​លីគ​អឺរ៉ុប​លំដាប់​ទី ១

ខ្សែ​បម្រើ Jude Bellingham មាន​ភាគរយ​ច្រើន​នឹង​សម្រេច​ការ​ផ្ទេរ​ដ៏​ភ្ញាក់ផ្អើល​មួយ នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ តែ​ទំនង​នា​រដូវ​ក្តៅ ច្រើន​ជាង​រដូវ​រងា ដើម​ឆ្នាំ ២០២៣។ ខាង​ក្លឹប​អាណាព្យាបាល Borussia Dortmund ក៏​បាន​ដាក់​តម្លៃ​មក​ហើយ​ដែរ គឺ ១៥០ លាន​អឺរ៉ូ ជា​កំហិត ទើប​ព្រម​អនុញ្ញាត​ឲ្យ​កីឡាករ​អង់គ្លេស​ចាកចេញ​ទៅ។

យុវជន​វ័យ ១៩ ឆ្នាំ​ក៏​ត្រូវ​បាន​គេ​ដឹង មាន​ក្លឹប​ធំៗ​ជា​ច្រើន​តាម​ឃ្លាំ​មើល តួ​យ៉ាង​គឺ Liverpool, Chelsea, Man Utd, Man City និង​ក្លឹប​ដទៃ​ទៀត​នៅ​លីគ​កំពូល​អឺរ៉ុប។ ទោះ​ជា​យ៉ាង​ណា​ Bellingham ហាក់​ដាក់​បេះដូង​ទៅ​ក្លឹប​នៅ​អេស្ប៉ាញ ច្រើន​ជាង​ក្លឹប​នៅ​អង់គ្លេស នោះ​គឺ Real Madrid ជា​ទ្រនំ​បន្ទាប់ ដែល​គេ​ចង់​ទៅ​ចូលរួម។

តាម​ការ​ចុះ​ផ្សាយ​របស់​អ្នក​កាសែត​លោក Jose Alvarez Haya បាន​ឲ្យ​ដឹង​ថា Bellingham ចង់​ទៅ​ចូលរួម​នៅ​អធិរាជ​ស ចង់​ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​ការ​ផ្លាស់ប្តូរ​តំបន់​បម្រើ​ថ្មី ដែល​ជើង​ចាស់​ដូច​ជា Casemiro, Luka Modric និង Toni Kroos បាន​បែក​បាក់​អស់​ទៅ​ហើយ​នោះ។

យើង​មាន​តែ​រង់ចាំ​មើល ដ្បិត​អី Madrid ក៏​ជា​ក្លឹប​មិន​រអា​នឹង​ការ​ចាយវាយ​ដែរ បើ​ពួក​គេ​ត្រូវ​ចិត្ត​លើ​កីឡាករ​ណា​ពិត​ប្រាកដ។ រំឭក​ថា Bellingham ដែល​ជា​អតីត​សមាជិក​នៅ​ក្លឹប​អង់គ្លេស Birmingham City កាល​ឆ្នាំ ២០២០ ផ្លាស់​មក Dortmund ហើយ​បង្ហាញ​ខ្លួន​ ១០០ ប្រកួត រក​បាន ១៣ គ្រាប់​និង Assist ១៨ លើក​ផង​ដែរ៕

ប្រភព៖ Sportsmole