PSG បាន​ចំណូល​មក​វិញ​កើន​ទ្វេ ១០ ដង ធៀប​នឹង​ប្រាក់​ឈ្នួល​ផ្តល់​ឲ្យ Lionel Messi

ឥទ្ធិពល​របស់ GOAT នៅ​ឯ​ក្របខ័ណ្ឌ​កំពូល​បារាំង គឺ Lionel Messi បាន​សាយភាយ​ផល​ចំណេញ កើត​ចេញ​ជា​ប្រាក់​ចំណូល​កើន​ឡើង​មិន​គួរ​ឲ្យ​ជឿ​សម្រាប់​ក្លឹប Paris Saint-Germain ចាប់​តាំង​មាន​វត្តមាន​របស់​គេ​មក​ចូលរួម កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០២១។

លើ​សុពលភាព​កុងត្រា ២ ឆ្នាំ តារា​ឆ្នើម​អាហ្សង់ទីន​បាន​នឹង​កំពុង​រីករាយ​នៅ​រដូវ​កាល​ថ្មី ឲ្យ​ក្លឹប​ដឹកនាំ​ដោយ​លោក Christophe Galtier ជាក់ស្តែង​រដូវ​កាល​នេះ បង្ហាញ​ខ្លួន ១១ ប្រកួត រក​បាន ៦ គ្រាប់​និង​Assist ៨ លើក​ហើយ។

ជាមួយ​ប្រាក់​ឈ្នួល​រក​បាន ៦០ លាន​ផោន/ឆ្នាំ ក៏​មិន​ជា​ការ​ខាតបង់​អ្វី​ដែរ សម្រាប់​ PSG ដ្បិត​អី​ប្រាក់​ចំណូល​ទាញ​ត្រលប់​មក​វិញ ក្រោយ​ការ​មក​ដល់​របស់ Messi គឺ​កើន​លើស​ពី​មុន ៦១២ លាន​ផោន​ឯ​ណោះ នៅ​ឆ្នាំ​ដំបូង។ វា​កើត​ចេញ​ពី​កិច្ច​ព្រមព្រៀង​រវាង​ដៃ​គូ​ឧបត្ថម្ភ​នានា កើន ១៣ ភាគរយ ដូច​ទាញ​បាន​ក្រុមហ៊ុន Dior PlaBetR និង GOAT ហើយ​ដំណើរការ​ក្រុមហ៊ុន​រូបិយប័ណ្ណ​ឌីជីថល​របស់​ក្លឹប ក៏​កើន​ចំណូល​គុណ​ទ្វេ​ជិត ៣០០ លាន​ផ្សេង​ទៀត​ដែរ។

តាម​ទិន្នន័យ​ពី El Economista ចុះ​ផ្សាយ ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស កើប​បាន​លុយ​ជា​ច្រើន ពី​ការ​លក់​អាវ ដោយ​តួ​លេខ​លក់​កើន​យ៉ាង​សន្ធឹក ហើយ ៦០ ភាគរយ​នៃ​អតិថិជន​ដែល​បាន​ទិញ គឺ​ជ្រើស​យក​អាវ ដែល​មាន​ឆ្លាក់​អក្សរ ‘Messi 30’ នៅ​ពី​ក្រោយ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT