អតីតអ្នកចាត់ការលោក Ronald Koeman បាននិយាយថា កិច្ចព្រមព្រៀងរវាង Gini Wijnaldum ត្រូវបានរារាំង ដោយប្រធានក្លឹបលោក Joan Laporta ដោយតាមពិតទៅកីឡាករហូឡង់ ត្រូវមកចុះចូលនៅ Barcelona ហើយ មិនមែនទៅក្លឹបបារាំង Paris Saint-Germain ឡើយ។
ក្នុងនាមជាបុរសរួមសញ្ជាតិ Koeman ហាក់ចាប់ចិត្តលើ Wijnaldum ជាខ្លាំង ពោលកំឡុងពេលគេចាកចេញពី Liverpool ថ្មីថ្មោង។ ប្រាប់ទៅសារព័ត៌មាន AD អតីតគ្រូខាងលើនិយាយ៖ “ខ្ញុំព្យាយាមណាស់ ដើម្បីយក Wijnaldum មកឲ្យ Barca តែខ្ញុំបរាជ័យដោយសារប្រធានក្លឹប [Joan Laporta] គាត់រារាំង ធ្វើឲ្យដំណើរការត្រូវបានអូសបន្លាយពេល ជាហេតុផលគេជ្រើសយក PSG តែម្តងទៅ”។
ទោះជាយ៉ាងណា បើងាកមកមើលបច្ចុប្បន្នកាលរបស់កីឡាករវ័យ ៣១ ឆ្នាំ ក៏មិនទទួលបានផលដូចការរំពឹងទុកដែរ ដ្បិតអីឈរជើងឲ្យ PSG បានតែមួយរដូវកាល ក៏ស្រាប់ចាកចេញទៅក្លឹបអ៊ីតាលី AS Roma នៅលក្ខខណ្ឌខ្ចីជើង។ រីឯគ្រូវ័យ ៥៩ ឆ្នាំឯណោះវិញ ពុំមានក្លឹបឈរជើងតាំងការអស់តំណែងនៅអ្នកមានបុណ្យ តែត្រូវបានជម្រើសជាតិហូឡង់កក់ទុករួចហើយ ចាប់ពីដើមឆ្នាំថ្មី ២០២៣ តទៅមុខ៕
ប្រភព៖ AD


