Man Utd ពិចារណា​យក Harry Kane មក​ត្រៀម​ជំនួស​កន្លែង Ronaldo

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​ចង់​ដាក់​សំណើ​ចរចា​ផ្ទេរ Harry Kane ចេញ​ពី​ក្លឹប Tottenham Hotspur មក​កាន់​ទឹកដី Old Trafford ជា​ផែនការណ៍​ជំនួស​កន្លែង​តារា​ឆ្នើម Cristiano Ronaldo។

ជា​ការ​ពិត​ កីឡាករ​ព័រទុយហ្គាល់ ហាក់​លែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដូច​មុន សូម្បី​ពី​សំណាក់​អ្នកចាត់ការ ខណៈ​សាមី​ខ្លួន​ផ្ទាល់​ក៏​មាន​ចិត្ត​ចង់​ចាកចេញ តាំង​ពី​រដូវ​ក្តៅ​ផង​ដែរ។ ការ​បន្ត​នៅ គឺ​បន្ត​ដល់​អស់​កុងត្រា បើ​តាម​ការ​ជឿជាក់ រួច​ក៏​មាន​ភាគរយ​ដែល​បុរស​វ័យ ៣៧ ឆ្នាំ អាច​បែក​ផ្លូវ​ត្រឹម​ខែ​មករា​ខាង​មុខ។

តាម​សារព័ត៌មាន Fichajes ចុះ​ផ្សាយ​ថា ខណៈ​ពេល​នេះ មាន​ក្លឹប​ធំ ៣ នៅ​អឺរ៉ុប តួ​យ៉ាង​គឺ Man Utd, Chelsea និង Bayern Munich សម្លឹង​លើ​គោលដៅ​តែ​មួយ​គឺ Kane។ សម្រាប់​បិសាច​ក្រហម បើ​ដូច​ចចាមអារ៉ាម​ចុះ​ផ្សាយ​សព្វ​មួយ​ដង ថា​អាច​មាន​កញ្ចប់​ប្រាក់ ៧០ លាន​ផោន បូក​ ៣០ លាន​ករណី​ CR7 ចាកចេញ ម្ល៉េះ​លុយ​ល្បាក់ ១០០ លាន​ផោន គឺ​សមល្មម​អាច​ចរចា​យក​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ចេញ​ពី Spurs បាន​ហើយ។

រំឭក​ឲ្យ​ដឹង​ ខ្សែ​ប្រយុទ្ធ​វ័យ ២៩ ឆ្នាំ បាន​ឈរ​ជើង​កាន់​ឆ្នាំ បង្ហាញ​ខ្លួន ៣៩៥ ប្រកួត រក​បាន ២៥៤ គ្រាប់​និង Assist ៦០ លើក​ឲ្យ Spurs។ ទោះ​ជា​យ៉ាង​ណា​លោក​ចន្លោះ ត្រង់​ការ​ឈ្នះ​ពាន​រង្វាន់ ដែល​វា​អាច​ជា​ដំណោះស្រាយ​មក​បំពេញ​សម្រាប់​អាជីព​នៅ​ក្លឹប​ថ្មី Man Utd ក៏​ថា​បាន៕

ប្រភព៖ Fichajes

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT