Barcelona គំរាមចាត់វិធានការផ្លូវច្បាប់ជុំវិញការលេចធ្លាយការទាមទារទាំង ៩ ចំនុចរបស់ Messi ក្នុងការបន្តកិច្ចសន្យាថ្មី

ការចាកចេញរបស់ Messi ពី Barcelona ក្នុងឆ្នាំ ២០២១ បានកើតឡើងជារឿងភ្ញាក់ផ្អើលមួយសម្រាប់ពិភពបាល់ទាត់ ប៉ុន្តែកាលពីមួយឆ្នាំមុន។

មុនពេលការសម្រេចចិត្តចាកចេញនោះ ម្ចាស់ Ballon d’Or ប្រាំពីរសម័យកាលរូបនេះ បានចរចាលើកិច្ចព្រមព្រៀងថ្មីដើម្បីបន្តនៅ Camp Nou លើសពីឆ្នាំ ២០២១។

ព័ត៌មានលម្អិតនៃការចរចាទាំងនោះត្រូវបានលេចធ្លាយដោយ El Mundo នៅសប្តាហ៍នេះ ជាមួយនឹងរបាយការណ៍នៃការទាមទារដ៏មិនគួរឲ្យជឿទាំង ៩ ចំនុច រួមទាំងការលុបលក្ខណ្ឌផ្តាច់កុងត្រាផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្លឹបមិនសប្បាយចិត្តទេដែលព័ត៌មានលម្អិតបានចេញផ្សាយទៅខាងក្រៅ ដោយអះអាងថាព័ត៌មានដែលលេចធ្លាយនោះជាផ្នែកនៃនីតិវិធីតុលាការ និងបានគំរាមកំហែងឈានដល់ចំណាត់ការផ្លូវច្បាប់។

ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទាក់ទងទៅនឹងព័ត៌មានដែលបានចុះផ្សាយក្នុង El Mundo ក្រោមចំណងជើងថា ‘បែកធ្លាយឯកសារសម្ងាត់របស់ក្លឹប Barca’ Barcelona សម្តែងការខឹងសម្បារចំពោះការលេចធ្លាយព័ត៌មានដោយចេតនា ដែលជាផ្នែកមួយនៃដំណើរការផ្លូវច្បាប់”។

“សម្រាប់ហេតុផលនោះ និងក្នុងគោលបំណងការពារសិទ្ធិរបស់ Barcelona នាយកដ្ឋានច្បាប់របស់ក្លឹបកំពុងសិក្សាពីវិធានការផ្លូវច្បាប់ដែលចាំបាច់ត្រូវចាត់វិធានការ”។

តាមសេចក្តីរាយការណ៍ ការលេចធ្លាយនេះបានមកពីអ៊ីមែលរវាងតំណាងរបស់ Messi និងឪពុករបស់ Messi គឺលោក Jorge ក្រុមមេធាវីរបស់គាត់ និងអ្នកតំណាងរបស់ Barcelona រួមទាំងអតីតប្រធាន Josep Bartomeu ផងដែរ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT