Neymar ​បង្ហាញ​កាយ​វិការ​អន់​ចិត្ត ​ក្រោយ PSG ​ស្មើ Napoli ​

ខ្សែ​ប្រយុទ្ធ Neymar ​បាន​បង្ហាញ​កាយ​វិការ​មិន​សប្បាយ​ចិត្ត​ឡើយ ​នៅ​ពេល​ដែល​ក្លឹប PSG ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ Napoli ​២-២ ​ក្នុង​ការ​ប្រកួត UEFA Champions League ​។

PSG ​ជា​ក្រុម​ម្ចាស់​ផ្ទះ  មាន​ឱកាស​ច្រើន​មែន​ទែន​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់ ប៉ុន្តែ​បែរ​ជា​មិន​អាច​យក​ឈ្នះ​បាន​ទៅ​វិញ។ ការ​មិន​អាច​ឈ្នះ​នេះ គេ​សង្កេត​ឃើញ​ថា​តំបន់​ប្រយុទ្ធ​របស់​ក្រុម​អ្នក​មាន​នៅ​បារាំង ហាក់​ដូចជា​ប្រជែង​គ្នា​ស៊ុត​ច្រើន​មែនទែន។ ជា​ពិសេស​គឺ Neymar ​ជាមួយ Cavani ​តែ​ម្ដង ​ដែល​ធ្វើ​ឱ្យ​ក្រុម​សឹង​តែ​នឹង​ចាញ់​ការ​ប្រកួត​សំខាន់​នេះ​ទៅ​ហើយ។

យ៉ាងណាមិញ ​ក្រោយ​ចប់​ការ​ប្រកួត​ទៅ  កីឡាករ​ប្រេស៊ីល​ហាក់​ដូចជា​មិន​បង្ហាញ​ការ​គោរព​ឡើយ។ ផ្ទុយ​ទៅ​វិញ រូបគេ​បាន​ទាត់​ដប​ទឹក​មុខ ​និង​មិន​បាន​ចាប់​ដៃ​ជាមួយ​នរណា​ឡើយ ​ហើយ​ក៏​ដើរ​ចូល​បន្ទប់​ផ្លាស់​សំលៀកបំពាក់​បាត់​ទៅ។ លទ្ធផល​បាន​១​ពិន្ទុ​ពី​ការ​ប្រកួត​នេះ ​គឺ​ធ្វើ​ឱ្យ PSG ​ស្ថិត​នៅ​លេខ​៣​ក្នុង​ពូល ​ដោយ​មាន​ត្រឹម​តែ​៤​ពិន្ទុ ​តាម​ពី​ក្រោយ​ក្រុម Napoli ​មាន​៥​ពិន្ទុ ​និងLiverpool ​មាន​៦​ពិន្ទុ៕ប្រភពDailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT