បែកធ្លាយការទាមទារ ៩ ចំនុចរបស់ Messi ដើម្បីបន្តកុងត្រាថ្មីជាមួយ Barcelona ពិតជាមិនធម្មតា

កីឡាករវ័យ ៣៥ ឆ្នាំរូបនេះបានចាកចេញពី Barcelona ក្នុងឆ្នាំ ២០២១ ដោយសារតែក្លឹបជួបវិបត្តិហិរញ្ញវត្ថុ ហើយវាបានធ្វើឱ្យពិភពបាល់ទាត់មានភ្ញាក់ផ្អើល។

គាត់ខិតជិតក្នុងការចាកចេញតាំងពីឆ្នាំ ២០២០ បន្ទាប់ពីភាគីទាំងពីរមិនបានយល់ព្រមលើលក្ខខណ្ឌនៃកិច្ចសន្យា។ ការបរាជ័យនោះបានធ្វើឱ្យ Messi មិនចុះហត្ថលេខាបន្តកុងត្រាថ្មី ក្រោយមកគាត់បានចាកចេញទៅ Paris Saint-Germain មួយឆ្នាំបន្ទាប់។

Messi បានទាមទារលក្ខណ្ធ ៩ ចំនុចដើម្បីបន្តកុងត្រាថ្មី ដែលក្នុងនោះប្រធានក្លឹប Josep Bartomeu បានបដិសេធ ២ ចំនុច។

តើ Messi បានទាមទារអ្វីខ្លះទៅ?

១. ការបន្តកិច្ចសន្យារយៈពេលបីឆ្នាំ

ក្លឹបភាគច្រើនមានទំនោរផ្តល់ឱ្យកីឡាករដែលមានអាយុលើសពី ៣០ ឆ្នាំក្នុងការបន្តរយៈពេលមួយឆ្នាំប៉ុណ្ណោះ ហើយពេលនោះ Messi មានអាយុ ៣៣ ឆ្នាំទៅហើយ។

២. ប្រអប់ឯកជនសម្រាប់ផ្ទាល់ខ្លួន និងគ្រួសាររបស់ Luis Suarez

Messi និង Suarez គឺជាមិត្តនឹងគ្នាតាំងពី Suarez ចូលរួមជាមួយ Barcelona ក្នុងឆ្នាំ២០១៤ ហើយគាត់ចង់បានប្រអប់ឯកជនមួយនៅ Camp Nou ដែលគាត់ និងគ្រួសាររបស់ Suarez អាចប្រើប្រាស់បានគ្រប់ពេល។

៣. ប្រាក់រង្វាន់សម្រាប់ការបន្តកុងត្រាចំនួន ១០ លានអឺរ៉ូ

នេះជាលក្ខណ្ឌដំបូងដែល Barcelona បដិសេធ។ ការលំបាកផ្នែកហិរញ្ញវត្ថុកំឡុងពេលនោះ មានន័យថាពួកគេមិនអាចបង់ប្រាក់អោយ Messi តាមអ្វីដែលគាត់ចង់បាននោះទេ។

៤. លុបលក្ខណ្ឌផ្តាច់កុងត្រា

Messi ប្តេជ្ញាចិត្តចង់បន្តរយៈពេលយូរ ប៉ុន្តែហាក់មានការបត់បែនក្នុងកិច្ចសន្យារបស់គាត់។ គាត់ចង់ឲ្យលុបលក្ខណ្ឌផ្តាច់កុងត្រាពី ៧០០លានអឺរ៉ូ បន្ថយមកទាបបំផុតត្រឹមតែ ១០០០០ អឺរ៉ូ។ នេះមានន័យថា គាត់អាចគាត់អាចចាកចេញពី Barcelona គ្រប់ពេលវេលា។ នេះជាការទាមទារទីពីរដែលក្លឹបបដិសេធមិនយល់ព្រម។

៥. គិតការប្រាក់ទៅលើប្រាក់ឈ្នួលដែលបានកាត់

កីឡាករ Barcelona គ្រប់រូបបានធ្វើការកាត់ប្រាក់ឈ្នួលអំឡុងពេលជំងឺរាតត្បាតឆ្លងរាតត្បាតក្នុងឆ្នាំ ២០២០។ Frenkie de Jong ក៏បានដឹងអំពីរឿងនោះ។ Messi ស្ថិតក្នុងចំណោមពួកគេ ហើយចង់បានប្រាក់ឈ្នួលពេញលេញរបស់គាត់មកវិញ រួមទាំងការប្រាក់បីភាគរយ។

៦. យន្តហោះឯកជនអំឡុងបុណ្យណូអែល

កីឡាករសញ្ជាតិអាហ្សង់ទីន ចង់បានមធ្យោបាយមួយ ដើម្បីហោះហើរទៅកាន់ស្រុកកំណើត និងក្រុមគ្រួសាររបស់គាត់ និងហោះត្រឡប់មកវិញសម្រាប់ថ្ងៃឈប់សម្រាក។

៧. ដំឡើងប្រាក់ឈ្នួលដោយបញ្ចូលទាំងថ្លៃពន្ធ

Messi ចង់បានប្រាក់ឈ្នួលសុទ្ធរបស់គាត់នៅចំនួនដដែល ប្រសិនបើរដ្ឋាភិបាលអេស្ប៉ាញជ្រើសរើសដំឡើងពន្ធ។

៨. ការបន្តឲ្យមានជំនួយការផ្ទាល់ខ្លួន

Messi មានជំនួយការផ្ទាល់ខ្លួនគឺ Pepe Costa ដែលត្រូវបានក្លឹប Barcelona បង់ប្រាក់ខែអោយកំឡុងឆ្នាំចុងក្រោយរបស់គាត់នៅកាតាឡាន់។ អនាគតរបស់ Costa ស្ថិតក្នុងភាពស្រពិចស្រពិលក្នុងអំឡុងពេលជំងឺរាតត្បាត ប៉ុន្តែ Messi បានទទូចចង់ឲ្យរក្សាការងាររបស់គាត់។

៩. ផ្តល់ប្រាក់កម្រៃជើងសារដល់បងប្រុសរបស់គាត់

ការទាមទារចុងក្រោយគឺផ្តល់ប្រាក់កម្រៃជើងសារដល់បងប្រុសរបស់គាត់ Rodrigo Messi ។ ហេតុអ្វីបានជា Barcelona យល់ព្រមចំពោះរឿងនេះ? Rodrigo តំណាងឱ្យ Ansu Fati ក្មេងជំទង់នៅពេលនោះ ហើយដឹងថាការចរចាជាមួយគាត់នឹងមកដល់។ វាបានធ្វើអោយចំណេញរឿងពីរយ៉ាង៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT