គ្រូ​កម្ពុជា ​៖​វា​ជា​កាតព្វកិច្ច​យើង ​ត្រូវ​ឈ្នះ​ការ​ប្រកួត​ឱ្យ​បាន​

​លោក Hirose Ryu ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​អះអាង​ថា​នៅ​រាត្រី​នេះ ​ប៉ះ​ក្រុម​បង់ក្លាដែស​គឺ​ក្រុម​កម្ពុជា​មាន​កាតព្វកិច្ច​តែ​មួយ​មុខ​ប៉ុណ្ណោះ ​ត្រូវ​តែ​យក​ជ័យជម្នះ​មក​ឱ្យ​បាន​។

​ក្រុម​ឈុត​ធំ​កម្ពុជា ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​មរតក​តេជោ ​ស្វាគមន៍​ក្រុម​ភ្ញៀវ​បង់ក្លាដែស ​នៅ​វេលា​ម៉ោង​៧​ល្ងាច​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្ដរជាតិ​។ ​មុន​ការ​ប្រកួត​នេះ​ដែរ ​លោក Ryu ​គ្រូ​បង្វឹក​ក្រុម​កម្ពុជា​បាន​អះអាង​ថា​ក្រុម​ទាំង​មូល​ស្រេកឃ្លាន​ជ័យជម្នះ ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា​កម្ពុជា​នឹង​ងាយ​ស្រូល​ក្នុង​ការ​ឈ្នះ​នោះ​ទេ។ វា​ជា​កាតព្វកិច្ច​របស់​កម្ពុជា​តែ​ម្ដង ​ដែល​ត្រូវ​តែ​ឈ្នះ​ក្នុង​ការ​ប្រកួត​ក្នុង​ផ្ទះ​ខ្លួន​ឯង​នៅ​រាត្រី​នេះ​។

​រំលឹក​ថា​ក្រុម U23 ​កម្ពុជា​ទើប​តែ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម U23 ​ជប៉ុន​នៅ​ថ្ងៃ​ទី​២០​កន្លង​ទៅ​នេះ​ទេ ​ក្នុង​ការ​ប្រកួត​មិត្តភាព​ដូច​គ្នា​នៅ​កីឡដ្ឋាន​មរតក​តេជោ។ ​ដូច្នេះ​នៅ​រាត្រី​នេះ ​ក្រុម​ឈុត​នឹង​ត្រូវ​ចូល​ទីលាន​ម្ដង ​ហើយ​សង្ឃឹម​ថា​នឹង​អាច​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​វិញ​មិន​ខាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT