Ancelotti ​ចាត់​ទុក​ក្រុម​នេះ ​ជា​ក្រុម​ខ្លាំង​ជាង​គេ​នៅ World Cup 2022 ​

​លោក Carlo Ancelotti ​បាន​ជ្រើសរើស​ប្រទេស​មួយ​ដែល​ខ្លាំង​ជាង​គេ​និង​អាច​ឈ្នះ​ពាន​រង្វាន់ FIFA World Cup 2022 ​ទៅ​ហើយ​គឺ​ក្រុម​ប្រទេស​ប្រេស៊ីល​។

​ Ancelotti ​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី ​ប៉ុន្តែ​នៅ World Cup 2022 ​ខាង​មុខ​នេះ ​មិន​មាន​ប្រទេស​ដើម​កំណើត​របស់​លោក​បាន​ចូល​លេង​នោះ​ទេ។ ​ដូច្នេះ​ហើយ ប្រទេស​ដែល​អ្នក​ចាត់ការ​ក្រុម Real Madrid ​សម្លឹង​ឃើញ​និង​គិត​ថា​ខ្លាំង​ជាង​គេ​នោះ​គឺ​មាន​ប្រេស៊ីល​របស់​អាមេរិក​ឡាទីន​ប៉ុណ្ណោះ ​បន្ទាប់​មក​ទៀត​មាន​តែ​ក្រុម​មាន់​គក​បារាំង​ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​តែ​ម្ដង។

​បុរស​វ័យ​៦៣​ឆ្នាំ​បាន​និយាយ​ថា​៖ “ប្រេស៊ីល ​និង​បារាំង​ជា​ក្រុម​ខ្លាំង​ជាង​គេ ​បន្ទាប់​មក​ខ្ញុំ​សុំ​និយាយ​ថា​អាហ្សង់ទីន ​ដែល​មាន Lionel Messi ​។ ​អេស្ប៉ាញ​ជា​ក្រុម​ល្អ​មួយ​ដែល​ត្រូវ​តាមដាន​ផង​ដែរ។ ​ខ្ញុំ​អាច​និយាយ​ថា​អង់គ្លេស ​និង​អាល្លឺម៉ង់​ជា​ក្រុម​ដែល​ចាប់​ផ្ដើម​ធ្វើ​បាន​ល្អ​ឡើង​វិញ​ហើយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT