Asensio ​មិន​អាច​ឆ្លើយ​បាន រឿង​ឱកាស​ផ្ទេរ​ទៅ​លេង​នៅ Barcelona ​

​ខ្សែ​ប្រយុទ្ធ Marco Asensio ​មិន​អាច​ឆ្លើយ​សំនួរ ​ផ្ទេរ​ទៅ​លេង​នៅ Barcelona ​នៅ​រដូវ​កាល​ក្រោយ​បាន​ទេ ​បន្ទាប់​ពី​មាន​ដំណឹង​ថា​ក្រុម​របស់​លោក Xavi ​ចាប់​អារម្មណ៍​ចង់​បាន​ខ្លួន​។

​បន្ទាប់​ពី​ឈាន​ដល់​ឆ្នាំ​ចុង​ក្រោយ​នៃ​កុងត្រា​របស់​ខ្លួន Asensio ​ត្រូវ​បាន​ក្រុម FC Barcelona ​ចាប់​អារម្មណ៍​ភ្លែត​តែ​ម្ដង។ ​បើតាម​ការ​ចុះ​ផ្សាយ​នានា ​ក្លឹប​អ្នក​មាន​បុណ្យ​គ្រង​ទិញ​យក​រូបគេ​តែ​ម្ដង​មុន​ផុត​កុងត្រា ប្រសិន​បើ​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​នេះ​ចង់​មក​ចូល​រួម​ជាមួយ​ខ្លួន​នៅ​ត្រឹម​ខែ​មករា​ដើម​ឆ្នាំ​២០២៣​ខាង​មុខ។ តែ​អ្វី​ដែល​សំខាន់​មួយ​ទៀត​ចំពោះ​ការ​ផ្ទេរ​នេះ គឺ Asensio ​ជា​កីឡាករ Real Madrid ​និង​ចេញ​ពី​ថ្នាល​ផង ដូច្នេះ​ហើយ​អាច​នឹង​ពិបាក​បន្ដិច​ក្នុង​ការ​ទៅ​លេង​នៅ Camp Nou ​មិន​ខាន។

​ចំពោះ​រឿង​នេះ​ដែរ ​Asensio ​បាន​និយាយ​ដែរ​ថា​៖ “​លេង​ឱ្យ Barcelona​? ​ខ្ញុំ​មិន​អាច​ឱ្យ​ចម្លើយ​អ្នក​នៅ​ពេល​នេះ​ទេ។ ​ខ្ញុំ​មិន​ដឹង​ថា​ពួកគេ​ចង់​បាន​ខ្ញុំ ​ដូច្នេះ​ខ្ញុំ​មិន​ទាន់​គិត​រឿង​នេះ​ឡើយ។ ​មាន​រឿង​ចចាមអារ៉ាម​ជា​ច្រើន​ចំពោះ​ការ​ដោះដូរ ​ហើយ​វា​ជា​រឿង​ធម្មតា​នោះ​ទេ។ ខ្ញុំ​នៅ​សល់​ពេល​៧​ខែ​ទៀត ខ្ញុំ​អាច​ចុះ​កុងត្រា​ជាមួយ​នរណា​ក៏​បាន​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT