ម្ចាស់​ក្លឹប Man City ​កំពុង​ទិញ​ក្លឹប​បាល់ទាត់​មួយ​ទៀត​នៅ​ប្រេស៊ីល ​ដែល​ជា​ក្លឹប​ទី​១២​

​ក្រុមហ៊ុន​សម្ព័ន្ធ​ City Football Group ​កំពុង​ទាក់ទង​ទិញ​ក្លឹប​បាល់ទាត់​មួយ​ទៀត​នៅ​ប្រេស៊ីល​ឈ្មោះ​ថា​ Bahia ​លេង​នៅ​លីគ​លំដាប់​ទី​២ ដើម្បី​ចូល​ជា​ក្លឹប​ទី​១២​របស់​ពួកគេ។

​ក្រុមហ៊ុន​ខាង​លើ​នេះ​ដែរ គឺ​មាន​ម្ចាស់​ជា​សេដ្ឋី​នៅ​អារ៉ាប់​ឈ្មោះ​ថា Mansour bin Zayed bin Sultan Al Nahyan។ ​ក្លឹប Manchester City ​ក៏​ស្ថិត​នៅ​ក្រោម​ហ៊ុន City Football Group ​ផង​ដែរ ​ទើប​មាន​ឱកាស​បាន​ជោគជ័យ​ដូច​រាល់​ថ្ងៃ ដោយសារ​តែ​ពួកគេ​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ចាយ​វាយ​ទិញ​កីឡាករ។ ដើម្បី​ពង្រឹង​មហិច្ឆតា​របស់​ខ្លួន​បន្ថែម​ទៀត ​ក្រុមហ៊ុន​ខាង​លើ​ក៏​កំពុង​ពង្រីក​ទៅ​តំបន់​អាមេរិក​ខាង​ត្បូង​ផង​ដែរ។

ជាក់​ស្ដែង​មាន​ដំណឹង​ថា​ពួកគេ​កំពុង​ចរចា​ទិញ​ក្លឹប Bahia ​ហើយ​ដែល​លេង​នៅ​លីគ​លំដាប់​ទី​២​នៅ​ប្រេស៊ីល។ ​ប្រសិន​បើ​ទិញ​បាន​មែន ​នោះ Bahia ​ជា​ក្លឹប​ទី​១២​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ City Football Group ។ ​បើ​គិត​តែ​នៅ​តំបន់​អាមេរិក​ឡាទីន​វិញ ពួកគេ​នឹង​ក្លាយ​ជា​ក្លឹប​ទី​៣​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT