Dembele ​៖​ពី​ឆ្នាំ​២០១៧​ដល់​២០២១ ​ជា​ឆ្នាំ​អាក្រក់​បំផុត​ក្នុង​ជីវិត​ខ្ញុំ​

​ខ្សែ​ប្រយុទ្ធ Ousmane Dembele ​បាន​និយាយ​ថា​ពី​ឆ្នាំ​២០១៧​ដល់​២០២១ ​ជា​រយៈ​ពេល​៥​ឆ្នាំ​ដែល​ខ្លួន​មិន​បាន​ធ្វើ​អ្វី​សោះ ក្រៅ​ពី​មាន​បញ្ហា​របួស​ជាប់​ជា​និច្ច។

​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​បារាំង​បាន​មក​ដល់​ទឹក​ដី Camp Nou ​នៅ​ឆ្ណាំ​២០១៧ ​ដោយ​កាល​នោះ​ផ្ទេរ​ពី​ក្រុម Dortmund ​មក​ជាមួយ​តម្លៃ​ខ្លួន​ខ្ពស់ ​ហើយ​ត្រូវ​បាន​អ្នក​គាំទ្រ​រំពឹង​ថា​នឹង​អាច​ជំនួស Neymar ​បាន។ ​តែ​ចុង​ក្រោយ ​Dembele ​មិន​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​នោះ​ទេ ពោល​គឺ​ទម្រង់​លេង​មិន​ល្អ ​ហើយ​មាន​បញ្ហា​របួស​ជាប់​ជា​និច្ច ​មិន​សូវ​បាន​លេង​ទៀងទាត់​ឡើយ។

​តែ​មក​ដល់​រដូវ​កាល​ថ្មី​នេះ​វិញ ​លោក Xavi ​បាន​ផ្ដល់​ទំនុក​ចិត្ត​ដល់​គេ​ច្រើន ​រហូត​បាន​លេង​ក្នុង​ប្រកួត​សំខាន់​ៗ ​និង​ទម្រង់​លេង​ល្អ​ប្រសើរ​ផង​ដែរ។ ​Dembele ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ពី​ឆ្នាំ​២០១៧​ដល់ ២០២១ ​ខ្ញុំ​បាន​ចំណាយ​ឥត​ប្រយោជន៍​ច្រើន​ណាស់។ ​ខ្ញុំ​បាន​បាត់បង់​៥​ឆ្នាំ​ក្នុង​ជីវិត ដោយ​មិន​បាន​ធ្វើ​អ្វី​សោះ។ ខ្ញុំ​មាន​របួស​ច្រើន តែ​ខ្ញុំ​ក៏​បាន​ខិតខំ​ប្រឹប្រឹង​ឡើង​វិញ​ដើម្បី​យក​ឈ្នះ​វា។ ខ្ញុំ​សង្ឃឹម​ថា​ពី​ពេល​នេះ​ទៅ ខ្ញុំ​អាច​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT