UEFA ​គ្រោង​បង្កើត​ពាន​ថ្មី​មួយ​ទៀត ​មាន​តែ​៤​ក្រុម​ចូល​រួម​

​ក្របខណ្ឌ UEFA ​កំពុង​សិក្សា​គម្រោង​បង្កើត​ពាន​រង្វាន់​មួយ​ទៀត​ឈ្មោះ​ថា Super Cup ​ដែល​នឹង​មាន​ក្រុម​ចូល​រួម​ត្រឹម​៤​ក្រុម​ប៉ុណ្ណោះ​លេង​នៅ​រដូវ​ក្ដៅ។

​ដំបូង​ឡើយ UEFA ​មាន​ពាន​រង្វាន់ UEFA Super Cup ​មួយ​ទៅ​ហើយ​ដែល​លេង​រវាង​ក្រុម​ម្ចាស់​ជើង​ឯក UEFA Champions League ​និង​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ UEFA Europa League ​ហើយ​លេង​១​ប្រកួត​ឈ្នះ​ពាន​យក​តែ​ម្ដង។ ​តែ​ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ ​ថ្នាក់​ដឹក​នាំ​ក្របខណ្ឌ​បាល់ទាត់​អឺរ៉ុប​មួយ​នេះ​កំពុង​ពិចារណា​កែប្រែ​ពាន​រង្វាន់ Super Cup ​នេះ​ឡើង​វិញ​ដោយ​តំឡើង​ឱ្យ​ដល់​៤​ក្រុម​ដើម្បី​ចូល​រួម​ការ​ប្រកួត ​និង​មាន​ការ​ប្រកួត​ច្រើន​បន្ដិច។

​ដោយ​ក្រុម​៤​នោះ ២​ក្រុម​យក​ពី​ពាន​រង្វាន់ Champions League ​និង Europa League ​ដដែល ​ខណៈ​ដែល​មួយ​ក្រុម​ទៀត​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​ថ្មី​ទើប​បង្កើត​ដែរ Europa Conference League ​និង​១​ក្រុម​ទៀត​ជា​ក្រុម​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Major Soccer League ​របស់​អាមេរិក។ ដោយ​ធ្វើ​បែប​នេះ​ដើម្បី​ឱ្យ​លីគ​អាមេរិក ​មាន​ការ​រីក​ចម្រើន​ឡើង​ជា​ពិសេស​នៅ​តំបន់​អឺរ៉ុប ព្រោះ​កីឡាករ​ភាគច្រើន​ឱ្យ​តែ​អាយុ​ច្រើន​បន្ដិច​នឹង​ផ្លាស់​ទៅ​លេង​នៅ​អាមេរិក​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT