CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម The Venom FT

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ The Venom FT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

The Venom FT ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងជាង ១ ឆ្នាំ និងមានសមាជិកសរុប ១៣ នាក់។ តំណាងក្រុម លោក មាស មករា បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ឲ្យយុវជនរបស់យេីង ងាកមកចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ហើយចំពោះឆន្ទៈក្រុមពេលទៅមុខ ពួកខ្ញុំចង់ឈានដល់ការលេងកម្រិតអាជីព ឬយ៉ាងហោចណាស់ពាក់កណ្តាលអាជីព ដើម្បីទទួលបានការប្រកួតប្រជែងថ្មី និងបទពិសោធន៍កាន់តែច្រើនឡើងបន្ថែម។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

តំណាងឲ្យក្រុមទាំងមូល ខ្ញុំពិតជាមានការអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឈុតសំលៀកបំពាក់ដល់ក្រុមខ្ញុំ ក៏ដូចជាក្រុមឯទៀត ដោយការផ្តួចផ្តើមនេះ ពិតជាល្អខ្លាំង ព្រោះអាចជួយដល់ក្រុម និងកីឡាករនានាដែលខ្វះខាតលទ្ធភាព ជាចុងក្រោយជូនពរឲ្យក្រុមហ៊ុនកាន់តែជោគជ័យ និងមានអតិថិជនច្រើនឡើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT