ការមកដល់របស់គ្រូបង្វឹកថ្មីនៃក្លិបបាល់ទាត់ភ្នំពេញក្រោន នារសៀលថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨នេះ គឺជាការភ្ញាក់ផ្អើលមួយនៃវត្ត្មមានរបស់លោក Leonardo Vitorino ដែលមកដល់ទឹកដីប្រទេសកម្ពុជា ជាលើកទីពីរក្នុងអាជីពគ្រូបង្វឹក។
នៅក្នុងសន្និសីទព័ត៌មាន លោកបានបញ្ជាក់ថា រយៈពេលនៃកុងត្រា មិនសំខាន់នោះទេ សម្រាប់លោក ហើយបើចង់ដឹងថា តើប៉ុន្មានឆ្នាំនោះ តែនឹងដឹងច្បាស់ក្រោយលទ្ធផលប្រកួតបន្ទាប់ ។ មានន័យថា ទាល់តែដឹងលទ្ធផលជាមុនសិន ទើបអាចដឹងថាតើគាត់នឹងអាចរក្សាកៅអីនេះបានឬមួយក៏អត់ ។
គួរឱ្យដឹងថា លោក Leonardo បានមកដល់កម្ពុជា លើកដំបូងកាលពីដើមឆ្នាំ ២០១៧ ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ប៉ុន្តែនៅចុងឆ្នាំ គាត់បានចែកផ្លូវជាមួយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា ហើយត្រឡប់ទៅកាន់តួនាទីនៅក្នុងប្រទេសកំណើត ៕