CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុមមហាគ្រុឌ

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ មហាគ្រុឌ។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

មហាគ្រុឌ ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើង ៨ ឆ្នាំមកហើយ និងមានសមាជិកសរុប ៣០ នាក់ ហើយក៏ធ្លាប់ឆ្លងកាត់បទពិសោធន៍ការលេងនៅពានរង្វាន់នានាជាបន្តបន្ទាប់។ តំណាងក្រុម លោក ណុប ភីលីពីន បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ឲ្យយុវជនរបស់យេីង យកពេលមកចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងជៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀននេះ មិនត្រឹមតែបំផ្លាញខ្លួនឯង ទៀតសោតក៏ប៉ះពាល់ដល់ទាំងគ្រួសារ សង្គមជាតិទាំងមូលផងដែរ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ជាចុងក្រោយក្រុមបាល់ទាត់ មហាគ្រុឌសូមជូនពរឲ្យម្ចាស់ឧបត្ថម្ភ 2MBET ទទួលបានជោគជ័យនូវក្នុងវិស័យការងារនិងកាន់តែរីកចម្រើន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT