Ramos ​មិន​សប្បាយ​ចិត្ត ​ដែល​មិន​ត្រូវ​បាន​កោះហៅ​ចូល​ជម្រើស​ជាតិ​

​ខ្សែ​ការពារ Sergio Ramos ​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ចំពោះ​ការ​ដែល​ខ្លួន​មិន​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​អេស្ប៉ាញ​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ស្វីស​និង​ព័រទុយហ្គាល់។

​ក្រុម​អេស្ប៉ាញ​បាន​បង្ហាញ​ពី​បេក្ខភាព​កីឡាករ​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ពាន​រង្វាន់ UEFA Nations League ​ហើយ​ទល់​ក្រុម​ស្វីស​និង​ព័រទុយហ្គាល់។ ​តែ​ក្នុង​បញ្ជី​ឈ្មោះ​នោះ​ដែរ ​គេ​មិន​បាន​ឃើញ​មាន​វត្តមាន​របស់ Ramos ​ដែល​កំពុង​លេង​បាន​ល្អ​នៅ​ក្រុម PSG ​នោះ​ទេ។ ​ដោយ​លោក Enrique ​បែរ​ជា​កោះ​ហៅ​កីឡាករ​ក្មេង​ៗ​ជា​ច្រើន​នាក់​ទៅ​វិញ។ ការណ៍​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ Ramos ​ហាក់​អាក់អន់​ចិត្ត​ផង​ដែរ ព្រោះ​ខ្លួន​នា​រដូវ​កាល​នេះ​តែងតែ​បាន​ចូល​លេង​និង​បង្ហាញ​ទម្រង់​លេង​ប្រសើរ​ដែរ។

​រំលឹក​ថា Ramos ​ជា​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​តែ​ក្រោយ​ពី​ផ្លាស់​ចេញ​ទៅ​លេង​នៅ PSG ​និង​មាន​បញ្ហា​របួស​ជាប់​រហូត​ទៅ ទើប​ធ្វើ​ឱ្យ​ឱកាស​លេង​នៅ​ជម្រើស​ជាតិ​របូត​វិញ​រហូត​ដល់​បច្ចុប្បន្ន​នេះ។ យ៉ាងណា ​ខ្សែ​ការពារ​វ័យ​៣៦​ឆ្នាំ​រំពឹង​ថា​នៅ World Cup ​ចុង​ឆ្នាំ​នេះ​គេ​នឹង​អាច​បាន​កៅអី​លេង​វិញ​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT