ហ្វេន AT Madrid ​​ដែល​ឌឺដង Vinicius ​ត្រូវ​គេ​ធ្វើ​បាប​

​ហ្វេន​របស់​ក្រុម Atletico Madrid ​ម្នាក់​ដែល​យក​រូប​តុក្កតា​ស្វា​មក​ឌឺ​ដង​ឱ្យ Vinicius Junior ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នោះ ​ត្រូវ​គេ​ធ្វើ​បាប​រហូត​ខៀវ​ភ្នែក ជាំ​មុខ​នៅ​ពេល​ថ្មី​ៗ​នេះ​។

​កាល​ពី​ជំនួប Madrid Derby ​កន្លង​ទៅ ​មាន​ហ្វេន​របស់ AT Madrid ​ម្នាក់​បាន​បង្ហាញ​ការ​រើសអើង​តែ​ម្ដង ដោយ​យក​តុក្កតា​ស្វា​ពាក់​អាវ Real Madrid ​និង​ហៅ​ថា​នេះ​ជា Vinicius ​។ រឿង​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ខឹង ​ហើយ​ខាង​ក្របខណ្ឌ La Liga ​វិញ​ក៏​កំពុង​រក​ប្រភព​ដើម​នៃ​ករណី​នេះ ​ដើម្បី​ចាត់​វិធានការ​ផង​ដែរ។ ​ស្រប​ពេល​ម្ចាស់​ផ្ទះ AT Madrid ​វិញ​ក៏​អះអាង​ថា​នឹង​មិន​លើក​លែង​ចំពោះ​អ្នក​គាំទ្រ​ដែល​បង្ហាញ​ពី​ការ​រើសអើង​ដូច​គ្នា។

​ស្រប​ពេល​គ្រប់​ភាគី​សុទ្ធ​តែ​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​នេះ​ដែរ ​នៅ​យប់មិញ​នេះ​ក៏​ស្រាប់​តែ​ហ្វេន​ដែល​លើក​តុក្កតា​ស្វា​នោះ ​បង្ហោះ​រូប​នៅ​លើ​បណ្ដាញ​សង្គម ​ដោយ​អះអាង​ថា​គេ​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ធ្វើ​បាប។ ​ដែល​អ្នក​ធ្វើ​បាប​នោះ ត្រូវ​បាន​ហ្វេន​រូប​នេះ​បញ្ជាក់​ច្បាស់​ថា​ជា​អ្នក​គាំទ្រ​របស់​ក្រុម​អធិរាជ​ស Real Madrid ​មាន​បំណង​អាក្រក់​មក​លើ​ខ្លួន ​លួច​ធ្វើ​បាប​គេ​អំឡុង​ពេល​យប់​ពេល​ធ្វើ​ដំណើរ​ទៅ​ផ្ទះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT