Arda Turan ​ត្រូវ​ពិន័យ​១៦​ប្រកួត ​ដោយសារ​រុញ​ជំនួយ​ការ​​អាជ្ញាកណ្ដាល​

Arda Turan ​ដែល​កំពុង​លេង​ឱ្យ​ក្លឹប ​Basaksehir ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​២​រដូវ​កាល​កន្លះ​ពី​ក្លឹប Barcelona ​នោះ ​ត្រូវ​រង​ពិន័យ​១៦​ប្រកួត ​ដោយសារ​តែ​រូបគេ​បាន​រុញ​ជំនួយ​ការ​អាជ្ញាកណ្ដាល។​

Turan ​ដែល​ជា​កីឡាករ​បង្ហាញ​ខ្លួន​ឱ្យ​ប្រទេស​ទួរគី​បាន​១០០​ប្រកួត​មក​ហើយ​នោះ ​ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ​ពី​ទីលាន ​ដោយសារ​តែ​រូបគេ​បាន​រុញ​ជំនួយ​ការ​អាជ្ញាកណ្ដាល ​ក្នុង​ការ​ប្រកួត​ Super Lig ​ជាមួយ​ក្រុម Sivaspor ​។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ដែល​ស្មើ​គ្នា​ ១-១ ​នោះ​ទៅ ​សហព័ន្ធ​ទួរគី​បាន​ចេញ​សេចក្ដី​ប្រកាស​ថា​នឹង​ពិន័យ​កីឡាករ​ខាង​លើ​នេះ ​១៦​ប្រកួត ​អម​ជាមួយ​ទឹក​ប្រាក់​ជិត​៧​ពាន់​ផោន​ថែម​ទៀត។

១៦​ប្រកួត​នោះ គឺ​ពិន័យ​ចំពោះ​ការ​រុញ​អាជ្ញាកណ្ដាល​១០​ប្រកួត ​ការ​ប្រមាថ​អាជ្ញាកណ្ដាល​៣​ប្រកួត ​និង​ការ​គំរាមកំហែង​៣​ប្រកួត​ទៀត។ ​ក្រោយ​ពី​ស្មើ​នេះ ​ក្រុម Basaksehir ​កំពុង​ប្រជែង​យក​ពាន​លីគ​កំពូល​របស់​ទួរគី ​ដោយ​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង Galatasaray ​៣​ពិន្ទុ ​។ ស្រប​ពេល​ដែល​លីគ​នៅ​សល់​២​ប្រកួត​ទៀត​ប៉ុណ្ណោះ៕

ប្រភព៖ BBC 

  • Arda Turan ​ត្រូវ​ពិន័យ​១៦​ប្រកួត ​ដោយសារ​រុញ​ជំនួយ​ការ​​អាជ្ញាកណ្ដាល​