គ្រូ U23 ​ជប៉ុន ​ថា​ល្ងាច​នេះ​ចង់​ឈ្នះ​ក្រុម U23 ​កម្ពុជា​ដើម្បី​អ្នក​គាំទ្រ​

​លោក Lee Wooyoung គ្រូបង្គោល U23 ជប៉ុន ​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា​ក្រុម​របស់​លោក​ចង់​ឈ្នះ​ការ​ប្រកួត​ទល់​ក្រុម U23 ​កម្ពុជា​នៅ​ម៉ោង​៧​ល្ងាច​នេះ ​ដើម្បី​អ្នក​គាំទ្រ​របស់​ខ្លួន​ដែរ។

​ក្រុម U23 ​កម្ពុជា​នឹង​បើក​កីឡដ្ឋាន​មរតក​តេជោ ​ស្វាគមន៍​ក្រុម​ភ្ញៀវ U23 ​ជប៉ុន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជ្រើស​ចេញ​ពី​ក្រុម​សាកល​វិទ្យាល័យ។ តែ​ក្រុម​សាកល​វិទ្យាល័យ​នេះ​ទៀត​សោត ​សុទ្ធ​តែ​មាន​កម្រិត​លេង​ខ្ពស់ ​និង​កំពុង​ត្រៀម​ចូល​លេង​នៅ​ក្រុម​តាម​បណ្ដា​លីគ​ជប៉ុន​ផង​ដែរ​នៅ​ពេល​ពួកគេ​បញ្ចប់​ការ​សិក្សា។

​មុន​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​ខាង​លើ​ចាប់​ផ្ដើម ​លោក លោក Lee Wooyoung គ្រូបង្គោល U23 ជប៉ុន ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ក្រុម​ជប៉ុន​មាន​អាយុ​១៩​ឆ្នាំ​ដល់​២១​ឆ្នាំ។ ពួកគេ​នឹង​បញ្ចប់​ការ​សិក្សា​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ​ហើយ​នៅ​ពេល​ពួកគេ​ចប់ ពួកគេ​នឹង​ចូល​លេង​នៅ​តាម​បណ្ដា​ក្រុម​នានា​នៅ​ជប៉ុន។ ​ក្រុម U23 ​ជប៉ុន​នេះ ​សុទ្ធ​តែ​ក្រុម​មាន​សមត្ថភាព ​ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​នឹង​អាច​យក​ឈ្នះ​ក្រុម U23 ​កម្ពុជា​បាន​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT