La Liga ​ចាប់​ផ្ដើម​សើប​និង​រក​មុខ​អ្នក​គាំទ្រ AT Madrid ​ដែល​ឌឺ​ដង Vinicius ​ហើយ​

​ក្របខណ្ឌ La Liga ​កំពុង​ចាប់​ផ្ដើម​សើប​អង្កេត​ទៅ​លើ​ករណី​រើសអើង​លើ​កីឡាករ Vinicius Junior ​ហើយ ​អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម Atletico Madrid ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

​ជំនួប Madrid Derby ​កន្លង​ទៅ ​មាន​អ្នក​គាំទ្រ​របស់​ក្រុម AT Madrid ​បាន​យក​តុក្កតា​ស្វា​មក​ពាក់​អាវ Real Madrid ​ហើយ​មាន​អ្នក​ស្រែក​ថា Vinicius ​ជា​ស្វា​ពូកែ​រាំ​ថែម​ទៀត​ផង។ ​ករណី​នេះ​ដែរ ​ក្រុម Real Madrid ​បាន​ត្រៀម​ពាក្យ​បណ្ដឹង​ផង​ដែរ ស្រប​ពេល​ខាង La Liga ​វិញ​ក៏​ដូច​គ្នា ​ដោយ​ត្រៀម​ក្រុម​ការងារ​សើប​ទៅ​លើ​រឿង​នេះ។ ខណៈ​ដែល​អ្នក​គាំទ្រ​ដែល​បាន​បង្ហាញ​ទង្វើ​រើសអើង​វិញ ​ក៏​នឹង​ប្រឈម​ការ​ពិន័យ​ផង​ដែរ។

​រំលឹក​ថា​រឿង​អើសរើង​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ខាង​លើ​កំពុង​ផ្ទុះ​ខ្លាំង​ក្នុង​ពិភព​បាល់ទាត់ ដោយ​មាន​កីឡាករ​ល្បី​ៗ​ជា​ច្រើន​ចេញ​មក​មក​គាំទ្រ​និង​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​រើសអើង​នេះ។ ដោយសារ​តែ​ដូច្នេះ​ហើយ ទើប​បាន​ជា​ខាង La Liga ​មិន​អាច​នៅ​ស្ងៀម​បាន​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT