កីឡាករ Man Utd ពុល​អាហារ​ ​ក្រោយ​លេង​ឈ្នះ Sheriff ​នៅ Europa League ​

​សមាជិក​ក្រុម​បិសាច​ក្រហម Manchester United ​បាន​ពុល​អាហារ​ស្ទើរ​តែ​គ្រប់​គ្នា ​ក្រោយ​ពី​ត្រលប់​មក​ពី​ប្រកួត​ជាមួយ​ក្រុម Sheriff ​ក្នុង​ពាន​រង្វាន់ UEFA Europa League ​មក​។

​កាល​ពី​សប្ដាហ៍​មុន​នេះ ​ក្រុម Man Utd ​បាន​ប្រកួត​ឈ្នះ​ក្រុម Sheriff ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​២​នៃ​ពាន​រង្វាន់ Europa League ​។ ​តែ​ក្រោយ​ពី​ត្រលប់​ពី​ប្រកួត​នោះ​មក ​សមាជិក​ក្នុង​ក្រុម​និង​បុគ្គលិក​ខ្លះ​មាន​អាការៈ​មិន​ស្រួល​ខ្លួន ពុល​អាហារ។ ដោយ​មាន​កីឡាករ​មួយ​ចំនួន​ពុល​ខ្លាំង​រហូត​ដល់​មិន​អាច​ចូល​ហាត់​ជាមួយ​ក្រុម​បាន​ផង។ ដោយ​ក្លឹប​បាន​សម្រេច​ផ្អាក​ការ​ហាត់​ផង​ដែរ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

​បើ​តាម​ប្រភព​ក្លឹប​បាន​បញ្ជាក់​ថា​ការ​ពុល​នេះ​ទំនង​កើត​ចេញ​ពី​ការ​ញ៉ាំ​អាហារ​អំឡុង​ពេល​ស្នាក់​នៅ​មុន​ការ​ប្រកួត​ទល់​ក្រុម Sheriff ​ឬ​អាហារ​ដែល​ពួកគេ​ញ៉ាំ​នៅ​លើ​យន្ដហោះ​ពេល​ធ្វើ​ដំណើរ​ត្រលប់​មក​វិញ។ តែ​យ៉ាង​ណា ​ក៏​មិន​មាន​អ្នក​ពុល​ខ្លាំង​រហូត​ដល់​ចូល​មន្ទីរពេទ្យ​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT