Southgate ត្រូវបានគេចំអកដែលបណ្តោយឲ្យកីឡាកររូបនេះទៅអាល្លឺម៉ង់ ហើយថាលេងល្អដូច Messi

Musiala វ័យ ១៩ ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងនៅ Bayern Munich ក្នុងឆ្នាំ ២០២០ ចាប់តាំងពីពេលនោះមកគាត់បានក្លាយខ្លួនជាកីឡាករដ៏សំខាន់បំផុតសម្រាប់ក្លឹបយក្សអាឡឺម៉ង់មួយនេះ។ទោះជាយ៉ាងណាក៏ដោយ មុនពេលដែលគាត់ចូលលេងអោយជម្រើសជាតិអាល្លឺម៉ង់ Musiala ធ្លាប់បានលេងតំណាងឱ្យប្រទេសអង់គ្លេសនៅកម្រិត U15, U16, U17 និង U21 ផងដែរ។ គាត់គឺជាផ្នែកមួយនៃសាលាបណ្តុះបណ្តាលរបស់ Chelsea និង Southampton មុនពេលម្ចាស់ជើងឯក Bundesliga របស់អាឡឺម៉ង់នាំយកគាត់នៅឆ្នាំ ២០១៩។អតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់ Matthaus ជឿជាក់ថា អង់គ្លេសបានធ្វើកំហុសដ៏ធំមួយក្នុងការអនុញ្ញាតឱ្យ Musiala ទៅលេងឱ្យជម្រើសជាតិអាល្លឺម៉ង់។

គាត់បានប្រាប់កាសែត Daily Mail ថា៖ អ្នកបានផ្តល់ឱ្យកីឡាករល្អបំផុតវ័យក្មេងរបស់អង់គ្លេសទៅប្រទេសអាឡឺម៉ង់ – Musiala។ ខ្ញុំមានកូនប្រុសម្នាក់អាយុ ៨ ឆ្នាំ។ ខ្ញុំត្រូវទិញអាវ Bayern Munich ដែលមានលេខ ៤២ នៅខាងក្រោយ និងអាវអាល្លឺម៉ង់លេខ ១៤។ កូនប្រុសរបស់ខ្ញុំឈ្លក់វង្វេងនឹង Musiala ណាស់។ ដូច្នេះ​សូម​អរគុណ​ប្រទេស​អង់គ្លេស​ដែល​បាន​ផ្តល់​ឱ្យ​គាត់​មកពួក​យើង​!ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ប្រឹងប្រែងបន្ថែម​ទៀត​ដើម្បី​រក្សា​កីឡាករ​រូប​នេះ​ក្នុង​ជម្រើសជាតិ​អង់គ្លេសនោះទេ។ យើង​សប្បាយ​ចិត្ត​ណាស់​ដែល​មាន​គាត់។

អតីតខ្សែបម្រើ Bayern រូបនេះបានប្រៀបធៀប Musiala ទៅនឹងម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំពីរសម័យកាលគឺ Lionel Messi ផងដែរ។គាត់​បាន​បន្ថែម​ថា៖ ពេល​គាត់​នៅ​លើ​ទីលាន នេះ​គឺ​ដូច Messi កាល​ពី​បី​ឆ្នាំ​មុន។ គាត់មានអ្វីគ្រប់យ៉ាង។ លឿន អូសញាក់បានល្អ ការបញ្ជូនបាល់ ហើយគេអាចស៊ុតបញ្ចូលទីបានទៀតផង៕

ប្រភព៖ sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT